Klopp និយាយថា ៥០០ក្លិបមិនអាចទិញកីឡាករពី Liverpool ទេ តែបើក្លិបពីរនេះវិញ ពិបាកប្រកែកណាស់

//s5.kh1.co/6f/6fe87ac0ab22e72ff8bcda0682f8df569cfbefcf.jpg
កីទ្បា

 ២៥-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Jurgen Klopp និយាយថា នៅពេលដែល Real Madrid និង Barcelona ទាក់ទងក្នុងការនាំយកកូនក្រុមរបស់លោក គឺពិបាកបដិសេធណាស់ ស្របពេលដែលក្លិប ៥០០ផ្សេងទៀតមិនងាយស្រួលនោះឡើយ

បរទេស៖ អ្នកចាត់ការទូទៅរបស់ក្លិបហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា ក្លិបយក្សអេស្ប៉ាញទាំងពីរគឺ Real Madrid និង Barcelona គឺជាក្លិបដែលអាចនាំយកកូនក្រុមសំខាន់ៗរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាប្រវត្តិសាស្រ្ត Luis Suarez និង Philippe Coutinho សុទ្ធតែបានចាកចេញពី Liverpool ទៅចូលរួមជាមួយ Barcelona។ ខណៈបច្ចុប្បន្ន Mohamed Salah និង Sadio Mane សុទ្ធតែត្រូវបានគេដឹងថា ទំនងអាចនឹងផ្លាស់ទៅទឹកដីប្រទេសអេស្ប៉ាញ ដោយទៅចូលរួមនៅកីឡដ្ឋាន Camp Nou ឬ Santiago Bernabeu។

កីឡាករ Sadio Mane និង Mohamed Salah
កីឡាករ Sadio Mane និង Mohamed Salah

ថ្លែងប្រាប់សារព័ត៌មាន The Independent បុរសសញ្ជាតិអាល្លឺម៉ង់បាននិយាយថា៖

ខ្ញុំគិតថាកីឡាករមួយចំនួន បើសិនជា Barcelona ឬ Real Madrid ទាក់ទងហើយ គឺពិបាកបដិសេធខ្លាំងណាស់។ ខ្ញុំគិតថានៅលើពិភពលោកទាំងមូល Liverpool គឺជាក្លិបមួយក្នុងចំណោមក្លិបកំពូលៗ។ ប៉ុន្តែនៅពេលដែលក្លិបទាំងពីរទាក់ទងមក នោះវាសុទ្ធតែជាបញ្ហា ផ្ទុយពីនេះ មានក្លិបចំនួន៥០០ ដែលមិនងាយទិញកីឡាករពីយើងបានទេ។

Jurgen Klopp
លោក Jurgen Klopp
លោក Jurgen Klopp

គួរឲ្យដឹងផងដែរថា ខ្សែប្រយុទ្ធឆ្នើមទាំង២រូបរបស់ Liverpool កីឡាករ Mohamed Salah និង Sadio Mane កំពុងតែស្ថិតនៅក្នុងរ៉ាដារបស់ក្លិបអធិរាជស Real Madrid និងក្លិបអ្នកមានបុណ្យ Barcelona សម្រាប់ការនាំចូលនៅទីផ្សារខាងមុខ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T