ចង់បានដើមទ្រូងធំ មូលក្លំល្អ ត្រូវដឹងតិចនិកទាំងនេះ!

//s5.kh1.co/55/5582b250364c808b32172f4dfdcbca3637a0450d.jpg
នារី

 ២៥-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នុស្ស​ស្រី​ជាច្រើន​តែង​ប្រាថ្នា​ដើមទ្រូង​ធំ មូល​ក្លំ​ស្អាត មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ។

មនុស្ស​ស្រី​ជាច្រើន​តែង​ប្រាថ្នា​ដើមទ្រូង​ធំ មូល​ក្លំ​ស្អាត មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ។ បញ្ហា​ដើមទ្រូង​តូច រាបស្មើ​មិន​តឹងណែន​ជា​កង្វល់​របស់​ស្រ្តី​ទាំង​មាន​កូន​ហើយ និង​អ្នក​នៅ​លីវ ព្រោះ​នាំឲ្យ​ខ្វះ​ទំ​នុក​ចិត្ត​ក្នុង​ការ​សម្លៀកបំពាក់។ ដើម្បី​ទទួល​បាន​ដើមទ្រូង​ស្រស់​ស្អាត​ឡើង​វិញ ស្រីៗ​គ្នា​យើង​​មាន​ដើមទ្រូង​ស្អាត មក​ចែក​រំលែក​តិចនិក​មួយ​ចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ម៉ាស្សា

កញ្ញា សេន សុវណ្ណមករា បាន​ឲ្យ​ដឹង​ថា របៀប​ថែទាំ​ដើមទ្រូង​ឲ្យ​នៅ​ស្រស់​ស្អាត មូលក្លំ គឺ​ត្រូវ​ម៉ាស្សា​ដើមទ្រូង​ដែល​ជា​វិធី​ងាយស្រួល​ហើយ​​មិន​ចាំបាច់​ចំណាយលុយ ឬ​ស្វែង​រក​ឧបករណ៍​ជំនួយ​ណា​មួយ​ឡើយ។ វិធី​ធ្វើ​ត្រូវ​ប្រើ​ដៃ​ទាំង​សង​ខាង ​ធ្វើ​ឡើង​ពេល​កំពុង​ងូត​ទឹក ដោយ​ម៉ាស្សា​ទាញ​ៗ​ផ្នែក​ខាង​លើ ហើយ​ដៃ​ម្ខាង​ទៀត​អាច​រុញ​ពី​ក្រោម ដើម្បី​កុំឲ្យ​យារ​ធ្លាក់។ ទម្លាប់​ធ្វើ​បែប​នេះ​រៀងរាល់​ពេល​ងូត​ទឹក ដោយ​ប្រើ​ពេល ១០-១៥ នាទី។ បន្ទាប់ពី​ងូត​ទឹក​រួច ត្រូវ​ប្រើ​ប្រេង ឬ​ឡេ​​មក​លាប និង​ធ្វើ​កាយវិការ​ដូច​ពេល​ងូត​ទឹក និង​ចំណាយ​ពេល ១០-១៥ នាទី​ដូច​គ្នា។

២- ទម្លាប់​ពាក់​អាវ​ក្នុង​កល់

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ម៉ាក់​ៗ ទៀង ធីតា ដែល​មាន​កូន​ដល់​ទៅ​២ហើយ​នោះ បាន​បញ្ជាក់​ថា ស្រី​ៗ​គ្មាន​ដើមទ្រូង ត្រូវ​ពាក់​អាវ​ក្នុង​កល់ ទើប​ជួយ​លើក​សម្រស់ ហើយ​ជួយ​ទាញ​ដើមទ្រូង​ឲ្យ​ពើង​ឡើង។ បន្ទាប់ពី​ពាក់អាវ​ក្នុង​រួច យើង​ត្រូវ​សារ៉េ​រៀបចំ​ឲ្យ​ត្រូវ​ចំ​គន្លាក់​ដើមទ្រូង ដើម្បី​សមស្របតាម​អាវ និង​មិន​រយីករយាក ឬ​មាន​ស្នាម​លើ​ដើមទ្រូង។ មួយ​វិញ​ទៀត ពេល​គេង​មិន​គួរ​ពាក់​អាវ​ក្នុង​ឡើយ តែ​អាច​ពាក់​អាវ​ណា​ដែល​សម​ល្មម​ជាមួយ​រូបរាង ចៀសវាង​ដើមទ្រូង​គ្មាន​អ្វី​ទប់​ប្រែ​ជា​យារ​ធ្លាក់​វិញ។

៣- ពាក់​អាវ​ឲ្យ​ត្រូវ​កាលៈទេសៈ

អាវ​ក្នុង​មិនមែន​មាន​តែ​មួយ​ម៉ូដ​ទេ គេ​មាន​តម្រូវ​ពាក់​ជា​មួយ​អាវ​ធម្មតា​ប្រចាំថ្ងៃ និង​សម្រាប់​ហាត់ប្រាណ ដូចនេះ​ត្រូវ​បែងចែក​ឲ្យ​ដាច់​ពី​គ្នា ព្រោះ​បើ​ពាក់​តែ​មួយ​ប្រភេទ​វា​មិន​អាច​ជួយ​ការពារ​ពេល​យើង​ហាត់ប្រាណ​ឡើយ​ត្រូវ​តែ​មាន​ប្រភេទ​ផ្សេង ដើម្បី​ការពារ​ពេល​លេង​កីឡា​ បណ្ដាលឲ្យ​ដើមទ្រូង​ផ្លាស់​ទី​ខ្លាំង​ៗ។ នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​ដូរ​សម្លៀកបំពាក់​នៅ​ផ្សារ​ធំ​ថ្មី។

៤- របប​អាហារ

ចំណែក​អ្នកនាង កែន ស្រីណុច បាន​បញ្ជាក់​ថា អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាច​ជួយ​ឲ្យ​ដើមទ្រូងធំ ដែល​ក្នុង​នោះ​គួរ​ញ៉ាំ​ពពួក​ខ្លាញ់​ត្រី បន្លែ​គ្រប់​ប្រភេទ និង​ពពួក​សណ្តែកខៀវ សណ្តែកបាយ សណ្តែកដី និង​គ្រាប់ធញ្ញជាតិ​គ្រប់​ប្រភេទ ព្រោះ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន វីតាមីន E វីតាមីន B ជួយ​ធ្វើឲ្យ​ដើមទ្រូង​កើន​ទំហំ ព្រមទាំង​តឹង​ណែន​ល្អ។ ជាពិសេស​ស៊ុត​សម្បូរប្រូតេអ៊ីន ដែល​អាច​ជួសជុល និង​បំពេញ​បន្ថែម​នៅ​ក្នុង​ដើមទ្រូង​ឲ្យ​ធំ។

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T