ស្រីៗពពោះ គួរញ៉ាំត្រីអីខ្លះឲ្យសុខភាពកូនក្នុងផ្ទៃល្អខ្លាំង?

//s5.kh1.co/6e/6ea62d02e0780e77cf500edbd19c7d7589b3c37f.jpg
នារី

 ២៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រៅ​ពី​សាច់ ស៊ុត បន្លែ ផ្លែឈើ ការ​ញ៉ាំ​ត្រី​ក៏​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ផ្ទៃ​ដែរ ដោយសារ​តែ​សាច់​ត្រី​ផុយ ងាយ​ស្រួល​រំលាយ សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣។

ក្រៅ​ពី​សាច់ ស៊ុត បន្លែ ផ្លែឈើ ការ​ញ៉ាំ​ត្រី​ក៏​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ផ្ទៃ​ដែរ ដោយសារ​តែ​សាច់​ត្រី​ផុយ ងាយ​ស្រួល​រំលាយ សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣។ ខាង​ក្រោម​​នេះ​ជា​ប្រភេទ​ត្រី​មួយ​ចំនួន​ដែល​ស្ត្រី​ពពោះ​គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន និង​មួយ​ចំនួន​ទៀត​មិន​គួរ​ញ៉ាំ​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ត្រី​ទឹក​សាប និង​ត្រី​ល្អិត

ត្រី​ទឹក​សាប ពិសេស​ត្រី​ល្អិតៗ សម្បូរ​ជាតិ​ប្រូតេអ៊ីន និង​កាល់​ស្យូម ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​​ញ៉ាំ​ឲ្យ​បាន​ច្រើន ដោយ​ជាតិ​ប្រូតេអ៊ីន​ជួយ​​ជំរុញ​ថាមពល​រាង​កាយ ជួស​ជុល​កោសិកា​រាង​កាយ​ចាស់ៗ ចំណែក​ឯ​កាល់ស្យូម​ជួយ​ឲ្យ​​ឆ្អឹង ធ្មេញ ម្តាយ និង​កូន​រឹង​មាំ។

២. ត្រីសមុទ្រ

ក្រៅ​ពី​ត្រី​ទឹក​សាប​ធម្មតា ស្រ្តី​ពពោះ​ក៏​ត្រូវ​ញ៉ាំ​ត្រី​សមុទ្រ ព្រោះ​វា​សម្បូរ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ ដែល​ជា​ប្រភព​នៃ DHA ជួយ​ដល់​ការ​លូត​លាស់​ខួរក្បាល និង​ភ្នែក​ទារក​ក្នុង​ផ្ទៃ។ តាម​ការ​សិក្សា​បញ្ជាក់​ថា ទារក​ក្នុង​ផ្ទៃ​ស្រូប​ទាញ​យក DHA តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​​ម្ល៉េះ គឺ​ចាប់​តាំង​​ពី​​ត្រីមាស​ទី​​៣ និង​បន្ត​រហូត​ដល់​កើត​មក តាម​រយៈ​​ម៉ឹម​​ទឹក​ដោះ​ម្តាយ។

ក្រៅ​ពី​ជួយ​ដល់​ការ​លូត​លាស់​ខួរ​​ក្បាល និង​​ភ្នែក​​ទារក អង្គការ​សុខភាព​ពិភព​លោក (WHO) បញ្ជាក់​ថា ស្ត្រី​ពពោះ​ដែល​ទទួល​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ គ្រប់​គ្រាន់ អាច​បង្ការ​កូន​កើត​មុន​ខែ ជំងឺ​ក្រឡា​ភ្លើង​ចំពោះ​ម្ដាយ ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល បង្កើន​ទម្ងន់​កូន។

ទោះ​ជា​ត្រី​សមុទ្រ​​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្កា៣ ក៏​ពិត​មែន តែ​ស្ត្រី​ពពោះ​គួរ​​ចៀស​វាង​ត្រី​សមុទ្រ​ដែល​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​ជ្រៅ ដូចជា ​ត្រីឆ្លាម ត្រីដាវ ព្រោះ​វា​សម្បូរ​ជាតិ​បារ៉ត​ខ្លាំង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កូន​​ក្នុង​ផ្ទៃ។ ម្យ៉ាង​វិញទៀត ​ស្ត្រី​ពពោះ​មិន​​គួរ​​ញ៉ាំ​ត្រី​ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ​នោះ​ទេ ព្រោះ​អាច​ប្រឈម​នឹង​ពពួក​ប៉ារ៉ាស៊ីត បាក់តេរី ឬ​មេរោគ​អី​មួយ​ចំនួន ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T