មិនច្រើនទេ! បើចង់បានខ្សែប្រយុទ្ធកំពុងឡើងកូដម្នាក់នេះ Liverpool ចំណាយប្រាក់ត្រឹមតែ ២៥លានប៉ុណ្ណោះ

//s5.kh1.co/51/51ea6521c0bfdd422ece5844b5657807eb6b817b.jpg
កីទ្បា

 ២៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Liverpool នឹងចំណាយប្រាក់ ២៥លានផោនប៉ុណ្ណោះ ដើម្បីចរចានាំយក Timo Werner មកកាន់កីឡដ្ឋាន Anfield នៅទីផ្សាររដូវក្ដៅខាងមុខ

អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានចាប់អារម្មណ៍ជាខ្លាំងក្នុងការនាំយកខ្សែប្រយុទ្ធជួរមុខរបស់ក្លិបកំពុងឡើងជើងនៅអាល្លឺម៉ង់ RB Leipzig កីឡាករ Timo Werner មកកាន់កីឡដ្ឋាន Anfield។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Timo Werner
កីឡាករ Timo Werner

ក្រោយបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍ ក្លិបជើងឯកពានរង្វាន់ Champions League រដូវកាលមុន Liverpool បានសម្លឹងឃើញក្នុងការនាំ Werner មកពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធរបស់ក្រុម ខណៈនៅរដូវកាលនេះ ខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់រកបាន ២៧គ្រាប់ហើយឲ្យក្លិបរបស់គេ RB Leipzig។

ចំពោះតម្លៃខ្លួនក្នុងការទិញផ្ដាច់កុងត្រារបស់កីឡាករវ័យ២៣ឆ្នាំរូបនេះវិញ គឺត្រូវបានគេដឹងថាប្រមាណ ៥១លានផោន ដែលជាតម្លៃខ្លួនមួយ Liverpool រីករាយនឹងចរចាដើម្បីនាំយក Werner នៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។

កីឡាករ Timo Werner
កីឡាករ Timo Werner

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sport1 បានឲ្យដឹងថា Werner នឹងមានតម្លៃខ្លួនត្រឹមតែប្រមាណ ៣០លានអឺរ៉ូ (២៥លានផោន) ប៉ុណ្ណោះ សម្រាប់ក្លិបណាដែលចរចានាំយករូបគេនៅពេលចប់រដូវកាល ២០១៩-២០២០។

គួរឲ្យដឹងផងដែរថា ក្រៅពី Liverpool នៅមានក្លិបធំៗ៣ទៀតគឺ Chelsea, Bayern Munich និង Real Madrid សុទ្ធតែបានដាក់ការចាប់អារម្មណ៍ចង់បានមកលើខ្សែប្រយុទ្ធ Timo Werner៕

កីឡាករ Timo Werner
កីឡាករ Timo Werner

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T