កាន់តែធ្ងន់ធ្ងរហើយ! នៅអុីតាលី អ្នកស្លាប់កើនដល់៧នាក់ និងអ្នកឆ្លងកើនលើស ២០០នាក់ ដោយសារវីរុស Covid-19

//s5.kh1.co/6e/6eee82f1b2ea24b4fecafea6f33e8e4003988d4d.jpg
សង្គម

 ២៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅអុីតាលី អ្នកស្លាប់កើនដល់ ៧ នាក់ និងអ្នកឆ្លងកើនលើស ២០០នាក់ដោយសារ Covid-19

អុីតាលី៖ ពិភពលោកហាក់កំពុងជ្រួលច្របល់ ដោយសារតែការវិវឌ្ឍន៍ឥតឈប់ឈរនៃជំងឺរលាកសួតប្រភេទថ្មី ឬហៅថា Covid-19 ដែលគិតមកទល់ពេលនេះ មានចំនួនអ្នកស្លាប់កើនលើស២៥០០នាក់ និងចំនួនអ្នកឆ្លងជិត ៨០,០០០នាក់ហើយ នេះបើយោងតាមទិន្នន័យ Tracking Coronavirus របស់ BNO News។ ហើយអ្នកស្លាប់ភាគច្រើនសុទ្ធសឹងជាអ្នកដែលរស់នៅខាងប៉ែកអាស៊ី។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ គេសង្គេតឃើញមានប្រទេសដែលមិនស្ថិតនៅក្នុងទ្វីបអាស៊ីមួយចំនួនទៀត ក៏កំពុងតែទទួលរងនូវជំងឺដ៏កាចសាហាវនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ប្រទេសអុីតាលីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេ បន្ទាប់ពីប្រទេសចិន។ ហើយបើគិតត្រឹមព្រឹកនេះមានមនុស្សចំនួននាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ និង ២២៩នាក់ផ្សេងទៀតបានឆ្លងវីរុស Covid-19 នេះ។ ក្នុងចំណោមអ្នកស្លាប់ទាំង នាក់នេះដែរ រួមមានបុរសវ័យចំណាស់នាក់ ដែលមានអាយុ ៨០ឆ្នាំ ៨៤ឆ្នាំ និងបុរសវ័យចាស់ជាងគេម្នាក់ទៀតអាយុ ៨៨ ឆ្នាំរស់នៅក្នុងទីក្រុង Lombardy

នៅអុីតាលី
នៅអុីតាលី

គួរឲ្យដឹងផងដែរ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះ គេសង្កេតឃើញទីក្រុងចំនួន១១នៅក្នុងប្រទេសអុីតាលីត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន ដោយសារអ្នកស្លាប់មានចំនួនកើនឡើងរហ័សពេក។ រីឯប្រជាជន ប្រមាណ ៥៥,០០០នាក់ត្រូវបានស្នើសុំឲ្យនៅសម្រាកក្នុងផ្ទះមួយរយៈសិន ដើម្បីចៀសវាងការឆ្លងវីរុសដោយប្រការណាមួយ។  ម៉្យាងវិញទៀត សូម្បីតែការប្រកួតបាល់ទាត់ ក៏មិនត្រូវបានអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖

នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
នៅអុីតាលី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T