មិនទុកឲ្យឆ្ងល់ទេ ! Pique ទម្លាយហើយថារវាង Messi និងជើងចាស់ម្នាក់នេះ គេយកមួយណា

//s5.kh1.co/1f/1f3fff7893b58842c58ea5b5a81cc0e75f8db222.jpg
កីទ្បា

 ២៥-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ ៖ ខ្សែការពាររូបសង្ហាសញ្ជាតិអេស្ប៉ាញ កីឡាករ Gerard Pique បានថ្លែងក្នុងសន្និសិទ្ធសាពត៌មានមួយមុនប្រកួតទល់នឹង Napoli ក្នុងវគ្គ១៦ក្រុមចុងក្រោយ Uefa Champion League អំពីការជ្រើសរើសរបស់ខ្លួនលើ Messi និង កំពូលកីឡាករជើងចាស់ Maradona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Maradona និង Messi 
Maradona និង Messi 

Pique បានលាតត្រដាងដោយមិនលាក់លាមនៅមុខអ្នកកាសែតថា ៖ " Maradona គឺជាកីឡាករដែលគ្មាន២ទេក្នុងប្រវត្តសាស្រ្តបាល់ទាត់ គាត់ធ្លាប់បានលេងឲ្យ Barca និង Napoli គាត់នឹងស្ថិតក្នុងការចងចាំរបស់យើងរហូត " ។ Pique បន្តថា ៖ " តែបើសិនជាឲ្យខ្ញុំរើសយកម្នាក់រវាង Messi និង Maradona ខ្ញុំនឹងរើសយក Messi ។ ព្រោះតែការរក្សាទម្រង់លេង ក៏ដូចជារឿងរ៉ាវដូចជាវេទមន្តដែលគាត់បានធ្វើជាប្រចាំថ្ងៃមកនេះ " ។

Pique ជាមួយ Messi
Pique ជាមួយ Messi

លើសពីនេះគ្រូបង្វឹកក្លឹប Barcelona លោក Quique Setien ក៏មានពាក្យខ្លះចង់និយាយអំពី Messi ក្នុងសន្និសិទ្ធនោះដែរថា ៖ "Messi គឺជាកីឡាករដ៏អស្ចារ្យ គាត់បានរក្សាទម្រង់លេងអស់រយៈពេល១៥ឆ្នាំក្នុងគ្រប់ការប្រកួត កត្តានេះហើយដែលធ្វើឲ្យគាត់ខុសពីកីឡាករដទៃ ។ លោក Quique Setien បន្ថែមថា ៖ " យើងមិនដែលឃើញកីឡាករណាដែលរក្សាទម្រង់លេងបានបែបនេះទេ ។ ខ្ញុំក៏ពេញចិត្ត Maradona , Cruyff ក៏ដូចជាកីឡាករជើងចាស់ដទៃទៀត ដែលបានធ្វើឲ្យពួកយើងចូលចិត្តកីឡាមួយនេះ ៕

Quique Setien ជាមួយ Messi
Quique Setien ជាមួយ Messi
Quique Setien ជាមួយ Messi
Quique Setien ជាមួយ Messi

ប្រភពGoal

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T