ហេតុតែខ្ចិលចុះទៅលេងជាមួយកូន ម្ដាយចងខ្សែពួរពីទោងជាន់ក្រោម រហូតដល់ជាន់ទី៤ ហើយអង្គុយក្បែរមាត់បង្អួច ទាញទោងឲ្យកូនជិះ (មានវីដេអូ)

//s5.kh1.co/60/60b46ce32a67258a6602b4dccd772509745f832a.jpg
សង្គម

 ២៥-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ម្តាយចងខ្សែពួរពីបង្អួចជាន់ទីបួន ហើយភ្ជាប់វាទៅនឹងទោងយោល

រុស្ស៊ី៖ កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅនេះ ស្ត្រីជាម្ដាយម្នាក់ មិនស្គាល់អត្តសញ្ញាណ រស់នៅក្នុងទីក្រុង Belgorod បានប្រើវិធីមួយដែលអាណាព្យាបាលដទៃទៀតនឹកស្មានមិនដល់ក្នុងការលេងជាមួយកូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតឡើងដោយអ្នកជិតខាងម្នាក់ បង្ហាញឲ្យឃើញថា ស្ត្រីជាម្ដាយបានអនុញ្ញាតឲ្យកូនចុះទៅជិះទោងលេងតែម្នាក់ឯង នៅបរិវេណសួនច្បារមួយក្បែរផ្ទះ។ ហើយគាត់បានយកខ្សែពួរទៅចងភ្ជាប់នឹងទោង រហូតដល់ជាន់ទី៤នៃផ្ទះរបស់ខ្លួន និងអង្គុយទាញចុះទាញឡើង នៅក្បែរមាត់បង្អួច ដើម្បីយោលទោងឲ្យកូនជិះលេង។

ជុំវិញវីដេអូខាងលើនេះ ត្រូវបានយកទៅបង្ហោះនៅលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង ហើយក៏ធ្វើឲ្យមហាជនមួយចំនួនហួសចិត្តផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនក្មេងកំពុងជិះទោង
កូនក្មេងកំពុងជិះទោង
កូនក្មេងកំពុងជិះទោង
កូនក្មេងកំពុងជិះទោង
ខ្សែពួរដែលម្ដាយចងពីជាន់ក្រោមរហូតដល់ជាន់លើ
ខ្សែពួរដែលម្ដាយចងពីជាន់ក្រោមរហូតដល់ជាន់លើ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T