គ្រូស្វាយរៀង ប្រាប់ឲ្យចំណាយលុយ ១០,០០០រៀល ទិញសំបុត្រចូលទស្សនាការប្រកួត បើចង់ដឹងរឿងមួយនេះ

//s5.kh1.co/53/539486018cc3f951a8b9675c904f1fc0588ce6c7.jpg
កីទ្បា

 ២៤-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

លោក Corner Nestor គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង ប្រាប់ឲ្យចំណាយប្រាក់ ១០,០០០ រៀល ទិញសំបុត្រចូលទស្សនាការប្រកួត បើចង់ដឹងថាអ្នកចាំទីរូបណាបង្ហាញខ្លួនក្នុងជម្រើសដំបូង សម្រាប់ការប្រកួតជាមួយ Bali United

ភ្នំពេញ៖ គ្រូបង្វឹកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Corner Nestor បានប្រាប់ឲ្យប្រាក់ចំនួន ១០,០០០ រៀល ទិញសំបុត្រចូលទស្សនាការប្រកួតថ្ងៃស្អែក បើសិនជាចង់ដឹងថា អ្នកចាំទីរូបណានឹងលេងក្នុងជម្រើសដំបូងរបស់ក្រុមលោក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Corner Nestor
លោក Corner Nestor

ឆ្លើយសំណួររបស់អ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ថាតើលោកនឹងដាក់អ្នកចាំទីរូបណារវាង អោម ឧត្តម និង អាំ សុវណ្ណារ៉ាត់ ក្នុងជម្រើស១១នាក់ដំបូង បុរសសញ្ជាតិអៀរឡង់បានឆ្លើយយ៉ាងដូច្នេះថា៖ 

គ្រាន់តែចំណាយលុយ ១០,០០០ រៀល ទិញសំបុត្រចូលទស្សនាការប្រកួតថ្ងៃស្អែក នោះនឹងដឹងចម្លើយ។ 

Corner Nestor
https://s5.kh1.co/__image/w=650,h=376,q=100/9c/9c3f04ac0b08874c00f5f348ae3079334d7a41cd.jpg

គេសង្កេតឃើញថា ២ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2020 អ្នកចាំទី អោម ឧត្តម តែងតែបង្ហាញខ្លួនក្នុងជម្រើសដំបូង ខណៈ អាំ សុវណ្ណារ៉ាត់ នៅកៅអីបម្រុងប៉ុណ្ណោះ។ 

ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលស្វាគមន៍ក្រុមភ្ញៀវមកពីឥណ្ឌូនេស៊ី Bali United ក្នុងការប្រកួតទីពីរ ពូល G ពានរង្វាន់ AFC CUP 2020 ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃស្អែក ចាប់ពីវេលាម៉ោង ៦:០០ ល្ងាចតទៅ។

គួរឲ្យដឹងផងដែរថា ក្នុងការប្រកួតបើកឆាក ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ជើងឯកហ្វីលីពីន Ceres-Negros ៤-០ ខណៈ Bali United បានយកឈ្នះក្លិបវៀតណាម Thang Quang Ninh ៤-១៕

https://s5.kh1.co/__image/w=650,h=286,q=100/1a/1a47aa2fbc4a0ef9b88ed4924d1a0343e9228482.jpg
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T