នៅពេលឈប់ស្នាក់នៅបន្ទប់សណ្ឋាគារ សូមអនុវត្តតាមក្រមសីលធម៌ទាំង ៧ នេះ

//s5.kh1.co/d2/d2d49c4f86e6f88ee5e0104262de2dafba94d1d5.jpg
យល់ដឹង

 ២៥-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សូមអនុវត្តតាមក្រមសីលធម៌ទាំង ៧ នេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កុំបត់ទុកកន្សែងដែលប្រឡាក់

កន្សែង
កន្សែង

បុគ្គលិកសណ្ឋាគារបាននិយាយថា វិធីដែលត្រឹមត្រូវក្នុងការទុកដាក់កន្សែងប្រឡាក់ គឺប្រមូលដាក់មួយដុំនៅក្នុងអាងងូតទឹក ឬនៅលើឥដ្ឋបន្ទប់ទឹក ដើម្បីងាយស្រួលប្រមូលទៅសម្អាត។ សូមកុំបត់ទុកនៅលើធ្នើរ ព្រោះវាអាចច្រឡំថា កន្សែងនោះបានត្រូវគេប្រើឬនៅ។

២. កុំរៀបចំគ្រែ

https://s5.kh1.co/__image/w=650,h=968,q=100/6f/6f4361d974dbe7dd6641cec2cd012cf4f3047303.jpg

យើងមើលទៅដូចជាល្អ ក្នុងការជួយរៀបចំគ្រែមុនពេលចាកចេញពីបន្ទប់។ ប៉ុន្តែវាមិនមែនជារឿងចាំបាច់ទេ ដោយសារបុគ្គលិកសម្អាតនឹងយកស្រោមខ្នើយ និងកម្រាលទៅសម្អាតដដែលហ្នឹង។

៣. ទុកលុយធីបខ្លះ

https://s5.kh1.co/__image/w=650,h=434,q=100/d2/d2d49c4f86e6f88ee5e0104262de2dafba94d1d5.jpg

លុយធីបជាការសម្តែងទឹកចិត្តនៅក្នុងសេវាកម្ម ព្រោះអ្នកសម្អាតទទួលបានប្រាក់ខែទាប តែធ្វើការធ្ងន់ទៀតផង។ ការទុកលុយធីបនឹងធ្វើឱ្យបុគ្គលិកសម្អាតសប្បាយចិត្តនឹងការងាររបស់គាត់ផងដែរ។

៤. ប្រមូលសំរាម

https://s5.kh1.co/__image/w=650,h=390,q=100/4f/4f11e354dec211ed0c7ac997b7a3d405a48d6d8f.jpg

កុំទុកសម្រាមរបស់អ្នកចោលនៅគ្រប់ទីកន្លែង ក្រៅពីក្នុងធុងសំរាម។ វានឹងធ្វើឱ្យអ្នកសម្អាតចំណាយពេលយូរក្នុងការប្រមូលរបស់របរទាំងអស់ដែលនៅក្នុងបន្ទប់ទាំងមូល។ បើសិនជាអ្នកមានសំរាមច្រើន អ្នកគួរប្រមូលដាក់ក្នុងថង់មួយ ដើម្បីងាយស្រួលឱ្យបុគ្គលិកសម្អាតបានមួយកម្រិត។

៥.​ បើកបង្អួចឱ្យមានខ្យល់ចេញចូល

https://s5.kh1.co/__image/w=650,h=434,q=100/e1/e13ddef23989193ce903f10fc12db771d33665f3.jpg

បុគ្គលិកសម្អាតត្រូវការសម្អាតយ៉ាងលឿនបំផុត ដើម្បីភ្ញៀវបន្ទាប់បានចូល។ អ្នកអាចជួយពួកគាត់បានមួយកម្រិត បើសិនអ្នកបើកបង្អួចឱ្យមានខ្យល់ចេញចូល ហើយនៅឯខែក្តៅ អ្នកអាចបើកម៉ាស៊ីនត្រជាក់ចោល បើសិនទៅរួច។

៦. រៀបចំសម្ភារៈផ្សេងឱ្យនៅកន្លែងដើម

https://s5.kh1.co/__image/w=650,h=865,q=100/ed/ed00d874e8d548cac1b2f8398618688cc1832766.jpg

អ្នកគួរទុកតេលេទូរទស្សន៍នៅកន្លែងដាក់ទូរទស្សន៍ កែវទឹកនៅលើតុ ហើយអ្វីៗផ្សេងទៀតឱ្យនៅកន្លែងដើម។ បុគ្គលិកសម្អាតអាចចំណាយពេល ២០ ទៅ ៣០ នាទីក្នុងការរៀបចំ ដូចនេះបើអ្នកអាចធ្វើបាន ការងាររបស់គាត់នឹងងាយស្រួលជាងមុន។

៧. កុំប្រើរបស់គ្រប់មុខបើសិនមិនត្រូវការ

https://s5.kh1.co/__image/w=650,h=973,q=100/e4/e47d91a93d7d9a98c1ac7d5e4f9d5ee9b91fa183.jpg

បើសិនជាអ្នកធ្វើដំណើរម្នាក់ឯង ហើយបានបន្ទប់មានគ្រែ ២ សូមកុំប្រើទាំងពីរ។ ផ្ទុយទៅវិញ អ្នកអាចប្រើប្រាស់គ្រែតែមួយ ដើម្បីងាយស្រួលក្នុងការសម្អាតផងដែរ៕

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T