ក្លិបណាចេះ? Klopp ថាពិបាករក្សាកីឡាករទុកណាស់ ឲ្យតែក្លិបយក្ស២នេះទាក់ទងមក

//s5.kh1.co/78/78c1fed8b3e0f64feab5ce1a5402662fbb90404e.jpg
កីទ្បា

 ២៤-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

លោក Klopp ពិបាករក្សាទុកកីឡាករ នៅពេលក្រុម​ Real Madrid និង Barcelona ទាក់ទងមក

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp សារភាពថា Liverpool នៅតែអាចបាត់បង់កីឡាករឆ្នើមមួយចំនួនរបស់ពួកគេ ប្រសិនបើក្លិបយក្សអេស្ប៉ាញ Real Madrid និង Barcelona ទាក់ទងមកនៅទីផ្សារដោះដូរកីឡាករ ជាពិសេសកីឡាករមកពីតំបន់អាមេរិកឡាទីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រូបង្វឹកក្រុម Barca និង Real Madrid
គ្រូបង្វឹកក្រុម Barca និង Real Madrid

កីឡដ្ឋាន Anfield ត្រូវបានគេចាត់ទុកថា ជាគោលដៅកំពូលរបស់កីឡាករគ្រប់រូប ក្នុងការមកសាងភាពល្បីល្បាញនិងភាពជោគជ័យរបស់ខ្លួន។ ជាក់ស្ដែងបច្ចុប្បន្នក្រុមហង្សក្រហមជាក្រុមដែលមានភាពលេចធ្លោនៅតំបន់អឺរ៉ុប បន្ទាប់ពីឈ្នះពានរង្វាន់ Champions League រដូវកាលមុន។ មិនត្រឹមតែប៉ុណ្ណោះក្នុងរដូវកាលនេះ ពួកគេកំពុងបន្តភាពខ្លាំងរបស់ខ្លួន ដោយជាក្រុមកំពូលតារាងប្រចាំលីគកំពូលអង់គ្លេស Premier League ថែមទៀតផង។

ប៉ុន្តែទោះជាយ៉ាងណា គ្រូបង្គោលក្រុម Liverpool លោក Klopp  នៅតែគិតថា ក្រុមលោកនៅមិនទាន់មានឈ្មោះល្បីល្បាញគ្រប់គ្រាន់ស្មើនឹងក្លិប Real Madrid និង Barcelona នៅឡើយទេ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បាននិយាយយ៉ាងដូច្នេះថា៖

  លោក Jurgen Klopp
  លោក Jurgen Klopp

ខ្ញុំគិតថាកីឡាករខ្លះ ប្រសិនបើមានក្លិប Barcelona ឬ Real Madrid ទាក់ទងមក  នៅតែពិបាកឆ្លើយថាទេអីចឹង។ ខ្ញុំគិតថា សម្រាប់ពិភពលោកទាំងមូល Liverpool បច្ចុប្បន្នជាក្រុមមួយកំពូលដាច់គេតែម្ដង ប៉ុន្តែនៅអាមេរិកឡាទីនភាគច្រើនមិនគិតដូច្នោះទេ ពួកគេគិតថាក្លិបពីរខាងលើមានភាពល្បីល្បាញជាងពួកយើងបន្តិច អាចមកពីកត្តាភាសានិងវប្បធម៌។

   លោក Jurgen Klopp

គួររម្លឹកផងដែរថា អតីតកីឡាករឆ្នើមៗរបស់ Liverpool មួយចំនួនដែលមានដើមកំណើតពីតំបន់អាមេរិកឡាទីន ហើយធ្លាប់បាត់បង់ទៅឲ្យក្រុមយក្សអេស្ប៉ាញ​ Barcelona រួមមាន កីឡាករ Luis Suarez, Coutinho, និងខ្សែការពារ Javier Mascherano

  កីឡាករ Luis Suarez និង Coutinho
  កីឡាករ Luis Suarez និង Coutinho

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T