ការពារប្រសើរជាងព្យាបាល! អ្នកបើកតាក់ស៊ី ខ្លាចឆ្លងវីរុស Covid-19 ពីអ្នកដំណើរ រហូតដល់ថ្នាក់យកថង់ផ្លាស្ទិកហុំព័ទ្ធជុំវិញកន្លែងរបស់ខ្លួន

//s5.kh1.co/a9/a9b3c3814f1fee5b074f6afae0e9da15ff6e4be1.jpg
សង្គម

 ២៤-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យកថង់ផ្លាស្ទិកហុំព័ទ្ធជុំវិញកន្លែងអង្គុយ ដើម្បីការពារពីវីរុស Covid-19

សិង្ហបុរី៖ កាលពីថ្មីៗនេះ រូបភាពមួយសន្លឹកដែលបង្ហាញពី អ្នកបើកតាក់ស៊ីម្នាក់ យកថង់ផ្លាស្ទិកហុំព័ទ្ធជុំវិញកន្លែងរបស់ខ្លួន ដើម្បីការពារពីការឆ្លងវីរុស Covid-19 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅលើវេបសាយមួយរបស់ប្រទេសសិង្ហបុរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរូបភាពបានបង្ហាញឲ្យឃើញថា អ្នកបើកតាក់ស៊ី បានដំឡើងដែកចេញជាបួនជ្រុងសម្រាប់កៅអីរបស់គាត់ និងហុំព័ទ្ធដោយថង់ផ្លាស្ទិកជិតសឹង ដាច់ដោយឡែកពីអ្នកដំណើរ។ ហើយនៅពីក្រោយកៅអីរបស់គាត់ ក៏មានដាក់ផ្លាកចំនួនបី ក្នុងបំណងចង់ដាស់តឿនអ្នកដំណើរទាំងអស់ឲ្យពាក់ម៉ាស់គ្រប់ៗគ្នា។

យ៉ាងណាមិញ ក៏មានមហាជនមួយចំនួនតូចបានលើកជាមតិរិះគន់ថា អ្នកបើកតាក់ស៊ីរូបនេះ មានភាពចលាចល និងហុំព័ទ្ធថង់ផ្លាស្ទិកដោយមិនគិតពីម៉ាស៊ីនត្រជាក់ដែលត្រូវបញ្ចេញមកឡើយ៕

ទិដ្ឋភាពក្នុងឡានតាក់សុី
ទិដ្ឋភាពក្នុងឡានតាក់សុី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T