ករណី​ឆ្លងវីរុស​កូរ៉ូណានៅខាងក្រៅប្រទេសចិនកំពុង​ផ្ទុះឡើងខ្លាំង ហើយ WHO បានព្រមានថា ឱកាស​ទប់ស្កាត់ការរាលដាល​កំពុងតែមានតិចទៅៗ

//s5.kh1.co/69/692254a4bf4b503d3e9b3cf4de48beec5a63bf61.jpg
សង្គម

 ២៤-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អង្គ​ការ​សុខ​ភាព​ពិភព​លោក ព្រមានថា ឱកាស​ទប់ស្កាត់​ COVID-19 កំពុង​មាន​តិច​ទៅ​ៗ ខណៈពេលដែល​ករណី​ឆ្លង​​កាន់​តែ​មាន​ច្រើន​ឡើង​ៗ

បរទេស៖ អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO បាន​ព្រមាន​ថា ឱកាស​ក្នុងការទប់ស្កាត់​​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណាកំពុង​តែ​មាន​តិច​ទៅ​ៗ ដោយ​សារ​តែ​ករណី​ឆ្លងនៃវីរុសដ៏កាចសាហាវ​នេះ គឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អង្គ​ការ​សុខ​ភាព​ពិភព​លោកនិយាយថា ពួកយើងនៅសល់ឳកាសតិចណាស់ក្នុងទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា
អង្គ​ការ​សុខ​ភាព​ពិភព​លោកនិយាយថា ពួកយើងនៅសល់ឳកាសតិចណាស់ក្នុងទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា

វីរុសកូរ៉ូណាត្រូវបានគេជឿជាក់ថា វា​បានកើតឡើងដំបូងបង្អស់នៅក្នុងទីក្រុងវូហានកាលពីចុងឆ្នាំ ២០១៩ ហើយបានបន្តសម្លាប់មនុស្សយ៉ាងហោចណាស់ ២,៥២៧ នាក់ និងឆ្លងដល់មនុស្សជាង ៧៩,៣៤៣ នាក់នៅជុំវិញពិភពលោក។

ករណីឆ្លងវីរុសកូរ៉ូណានៅកូរ៉េខាងត្បូងកំពុងផ្ទុះឡើងខ្លាំង
ករណីឆ្លងវីរុសកូរ៉ូណានៅកូរ៉េខាងត្បូងកំពុងផ្ទុះឡើងខ្លាំង

​ប្រធានអង្គការសុខភាពពិភពលោក​ Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃសុក្រថា៖

យើងនៅតែមានឱកាសក្នុងការ​ទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា ប៉ុន្តែ​ឱកាស​មួយនេះគឺកំពុងតែនៅសល់តិចៗហើយ។ លោកបានបន្ថែម​ថា ពួកយើង​មិន​គិតថយក្រោយ ហើយសោកស្តាយ​នូវអ្វីដែលយើងធ្វើមិនបានល្អ នៅពេលដែល​យើងនៅមានឳកាស​​នោះទេ។

Tedros Adhanom Ghebreyesus
បុគ្គលិកពេទ្យកំពុងត្រួតពិនិត្យអ្នកដែលត្រូវបានសង្ស័យថាឆ្លងជំងឺ
បុគ្គលិកពេទ្យកំពុងត្រួតពិនិត្យអ្នកដែលត្រូវបានសង្ស័យថាឆ្លងជំងឺ

លោក​ Tedros Adhanom Ghebreyesus បាននិយាយទៀតថា៖

​វីរុសកូរ៉ូណានេះអាចផ្ទុះឡើងគ្រប់ទិសទី ហើយប្រសិនបើយើង​ចាត់វិធានការណ៍បានត្រឹមត្រូវយើងនឹងអាចជៀសផុតពីវិបត្តិធ្ងន់ធ្ងរ​មួយនេះ។ ​

Tedros Adhanom Ghebreyesus
អ្នកដំណើរនៅក្នុងប្រទេសកូរ៉េពាក់ពាក់ការពារវីរុសកូរ៉ូណា
អ្នកដំណើរនៅក្នុងប្រទេសកូរ៉េពាក់ពាក់ការពារវីរុសកូរ៉ូណា

ស្របពេលដែលអង្គ​ការ​សុខ​ភាព​ពិភព​លោក​ បានចេញសារព្រមានទាក់ទងនឹងហានិភ័យក្នុងការទប់ស្កាត់នៃវីរុសកូរ៉ូណា ​ពេលនេះរដ្ឋាភិបាលក្នុងប្រទេសជាច្រើនទៀត ក៏បាននឹងកំពុងចាត់វិធានយ៉ាងតឹងរឹងតាមប្រទេសរបស់ខ្លួន ​ដើម្បីអាចដោះស្រាយពីឆ្លងរាលដាលនៃវីរុសដ៏កាចសាហានេះ៕

ក្រុមបុគ្គលិកសុខាភិបាលកំពុងបាញ់សំលាប់មេរោគនៅក្នុងទីក្រុង
ក្រុមបុគ្គលិកសុខាភិបាលកំពុងបាញ់សំលាប់មេរោគនៅក្នុងទីក្រុង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T