អុញ! ស្ត្រីម្នាក់ ខឹងមិត្តប្រុសមិនសុំទោសបន្ទាប់ពីឈ្លោះគ្នា ស្រាប់តែបែកគំនិត តេទៅប្រាប់ប៉ូលិសថា មិត្តប្រុសមានផ្ទុកវីរុស Covid-19

//s5.kh1.co/10/10a24622bf70706e6ade86b181172523eeeb161d.jpg
សង្គម

 ២៤-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីអាយុ៣៩ឆ្នាំបានអះអាងប្រាប់ប៉ូលិសថា មិត្តប្រុសរបស់នាងមានផ្ទុកវីរុស Covid-19

ចិន៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅនេះ ស្ត្រីម្នាក់ នាមត្រកូល Ma វ័យ៣៩ឆ្នាំ រស់នៅក្នុងក្រុង Tainjin បានទូរសព្ទទៅកាន់ប៉ុស្ដិ៍ប៉ូលិសចំនួន១៦ដង ដោយរាយការណ៍ថា មិត្តប្រុសរបស់នាងក្អកឥតឈប់ និងផ្ដាសាយជាច្រើនថ្ងៃមកហើយ ដែលជារោគសញ្ញានៃវីរុស Covid-19

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមិនបង្អង់យូរ ប៉ូលិសបានចាត់វិធានការស្វែងរក បុរសជាមិត្តប្រុស ហើយក៏ប្រទះឃើញនៅឯផ្ទះរបស់មិត្តភក្កិគេ។ ក្រុមគ្រូពេទ្យបានរៀបចំការត្រួតពិនិត្យសុខភាព និងធ្វើតេស្ដយ៉ាងល្អិតល្អន់ តែលទ្ធផលចេញមកគឺអវិជ្ជមានទៅវិញ។

ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកនាង Ma ក៏បានសារភាពថា នាងបានឈ្លោះជាមួយនឹងមិត្តប្រុសយ៉ាងខ្លាំង ហើយក៏បញ្ជាឲ្យមិត្តប្រុសនិយាយពាក្យសុំទោសមកកាន់នាង តែមិត្តប្រុសមិនបានធ្វើតាមឡើយ និងចាកចេញពីផ្ទះចោលនាងទៀត។ ហេតុនេះហើយ ដែលបណ្ដាលឲ្យនាងផ្ទុះកំហឹង ផឹកស្រាស្រវឹង និងរាយការណ៍ព័ត៌មានមិនពិតទៅកាន់ប៉ូលិសបែបនេះ។

យ៉ាងណាមិញ អ្នកនាង Ma ត្រូវបានប៉ូលិសចាប់ឃុំខ្លួន ពីបទផ្ដល់ព័ត៌មានមិនពិត និងរំខានដល់សណ្ដាប់ធ្នាប់សង្គម៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង Ma នៅប៉ុស្ដិ៍ប៉ូលិស
អ្នកនាង Ma នៅប៉ុស្ដិ៍ប៉ូលិស
អ្នកនាង Ma
អ្នកនាង Ma
អ្នកនាង Ma
អ្នកនាង Ma
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T