រឿង ៦ យ៉ាងដែលយើងធ្វើរាល់ថ្ងៃ តែមិនដឹងថាវាគ្រោះថ្នាក់យ៉ាងណា

//s5.kh1.co/51/511ed6f75c8140649c08f2fbecbd8afe1e833c2b.jpg
នារី

 ២៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជាធម្មតា មនុស្សមានញ្ញាណក្នុងការទាយដឹងថា ពេលណាពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ ប៉ុន្តែពួកគេមិនអាចស្មានដឹងគ្រប់រឿងនោះទេ ជាពិសេសរឿងខាងក្រោមនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ញ៉ាំចេញពីដបប្លាស្ទិច

រូបតំណាង
រូបតំណាង

សារធាតុប្លាស្ទិចតូចៗត្រូវបានគេរកឃើញនៅក្នុងដបប្លាស្ទិចជាច្រើន ដោយពួកវាអាចប៉ះពាល់ដល់សុខភាពមនុស្ស។ សារជាតិទាំងនេះអាចធ្វើឲ្យកាត់បន្ថយការលូតលាស់ បង្កើនជាតិខ្លាញ់ក្នុងខ្លួន ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រព័ន្ធភាពសុាំ ប៉ះពាល់ដល់ការអភិវឌ្ឍប្រដាប់ភេទបុរស និងបង្កើនការអភិវឌ្ឍជំងឺបេះដូងទៀតផង។ ដបទាំងនេះរឹតតែមានផលប៉ះពាល់ខ្លាំងដល់ក្មេងៗជាងក្រុមដទៃ។

២. ទប់ការកណ្តាស់

រូបេតំណាង
រូបេតំណាង

អ្នកមិនគួរទប់កណ្តាស់ជាដាច់ខាត ព្រោះបើសិនជាអ្នកទប់វា អ្នកអាចនឹងប្រឈមនឹងការផ្ទុះសន្ទះត្រចៀក ដោយសារខ្យល់ដែលអ្នកកណ្តាស់នោះ នឹងត្រូវបញ្ជូនទៅស្លឹកត្រចៀករបស់អ្នក។ ការព្យាយាមទប់កណ្តាស់អាចធ្វើឲ្យសសៃឈាមនៅក្នុងភ្នែក ច្រមុះ និងស្លឹកត្រចៀកប៉ោង ហើយផ្ទុះបាន។

៣. ញិចមុន

រូបតំណាង
រូបតំណាង

ការញិចមុនអាចធ្វើឲ្យយើងមានអារម្មណ៍កាន់តែយ៉ាប់ជាងមុន និងអាចបង្កស្នាម បើមិនបានធ្វើត្រឹមត្រូវ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើអ្នកមានអារម្មណ៍ថាចង់ញិចមុន អ្នកអាចលេងជាមួយកៅស៊ូ ឬកងដៃជ័រជំនួសឲ្យការញិចមុនបាន។

៤. មិនបានប្តូរស្រោមខ្នើយ

រូបេតំណាង
រូបេតំណាង

រៀងរាល់យប់នៅពេលដែលអ្នកគេង ខ្នើយរបស់អ្នកបានស្រូបយកស្បែក សក់ និងជាតិប្រេងក្នុងខ្លួនរបស់អ្នក ដែលអាចទាក់ទាញចៃធូលីដីឱ្យលូតលាស់នៅលើខ្នើយរបស់អ្នក ដោយអាចធ្វើឲ្យអ្នកមានអាឡែហ្សីផងដែរ។

៥. ដករោមច្រមុះ

រូបតំណាង
រូបតំណាង

ការដករោមច្រមុះ អាចបង្កឲ្យមានការរំខាន និងការរោលនៃស្បែក។ ប្រសិនបើអ្នកដក វានឹងធ្វើឱ្យប្រព័ន្ធភាពសុាំរបស់អ្នកចុះខ្សោយ និងអាចបង្កឲ្យមានជំងឺរលាកស្រោមខួរ និងការប៉ះពាល់ខួរក្បាលផ្សេងទៀត។

៦. ញ៉ាំម្ហូបក្នុងកញ្ចប់ស្រាប់

https://s5.kh1.co/__image/w=650,h=342,q=100/98/987ccfff9627562bfecdec0b78d938d7befd9e69.jpg

ម្ហូបដែលគេខ្ចប់ស្រាប់ មានសារធាតុចិញ្ចឹមតិចជាងម្ហូបស្រស់ ហើយភាគច្រើនអាចផលិតសារធាតុមហារីកបាន ដោយសារវាត្រូវបានគេចម្អិននៅសីតុណ្ហភាពខ្ពស់ពេក។ អាហារទាំងនេះក៏មានសារធាតុក្នុងការបង្កឲ្យមានជំងឺទឹកនោមផ្អែមផងដែរ៕ 

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T