ខ្លាំងបាត់! បុរសជិះទូកក្តារធ្វើយ៉ាងម៉េចបានត្រីឆ្លាមហែលរត់បាត់?

//s5.kh1.co/9c/9ce9528d6d15ba16d205aee3e2013af6bee6d517.jpg
សង្គម

 ២៣-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

នូវែលសេឡង់៖ លោក Nick Minogue ប្រើកណ្តាប់ដៃរបស់គាត់ដើម្បីទប់ទល់នឹងត្រីឆ្លាមពណ៌សដ៏អស្ចារ្យមួយដែលបានវាយប្រហារគាត់នៅពេលគាត់កំពុងជិះទូកលេងនៅនូវែលសេឡង់។ លោក Minogue ត្រូវបានត្រីឆ្លាមខាំកាលពីថ្ងៃសៅរ៍នៅឯឆ្នេរ Pauanui ក្នុងតំបន់ Coromandel។ គាត់បានប្រាប់ NZ Herald ថា“ ដំបូងឡើយខ្ញុំបានលេងធម្មតាស្រាប់តែដូចមានគេរុញហើយបុកនៅលើកែងដៃ និងកំភួនដៃរបស់ខ្ញុំ។ នៅពេលខ្ញុំដឹងថាមានអ្វីកើតឡើង ធ្មេញរបស់វាបានខាំជាប់នឹងផ្នែកខាងមុខនៃក្តាររួចបាត់ទៅហើយ។"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Minogue អាយុ ៦០ ឆ្នាំបាននិយាយថា គាត់បានឮថាត្រីឆ្លាមមិនចូលចិត្តឲ្យគេដាល់ច្រមុះឬភ្នែកវាទេ។ "ដូច្នេះខ្ញុំពិតជាស្រែកថា“ ចេញឲ្យឆ្ងាយ!! ហើយស្ទុះទៅដាល់វាចំកណ្តាលភ្នែកតែម្តង។ បន្ទាប់មកខ្ញុំទាញកណ្តាប់ដៃខ្ញុំមកវិញហើយស្រែកថាម្តងទៀតថា“ចេញឲ្យឆ្ងាយ!! ភ្នែកវាធំគួរសមដែរ ប្រហែលវាយបីដៃចំៗ ហើយភ្នែករបស់វាក៏ចាប់ផ្តើមមើលក្រឡាប់ចុះក្រឡាប់ឡើង។”

 លោក Nick Minogue
 លោក Nick Minogue

"ខណៈពេលដែលវាយពីរកណ្តាប់ដៃ​ហើយវាវាងទន់ទៅលើទូកក្តារ ហើយខ្ញុំក៏ចាប់ញែកធ្មេញ ទាញថ្គាមវាចេញ បន្ទាប់មកវាក៏វាត់ព្រុយនិងចុងកន្ទុយមកខ្ញុំហើយហែលចេញទៅ។" លោក Minogue បាននិយាយថាគាត់នៅម្នាក់ឯងក្នុងទឹកដាច់ឆ្ងាយពីអ្នកទេសចរជនជាតិអាល្លឺម៉ង់ដែលនៅជិតច្រាំងហើយបានឮគាត់ស្រែក អ្នកទាំងពីរនោះក៏ប្រញាប់រុញទូកក្តារចេញពីទឹកយ៉ាងលឿនតាមដែលពួកគេធ្វើបាន។

លោក Minogue បាននិយាយថា "វាគឺជាត្រីឆ្លាមពណ៌ប្រផេះដែលមានបាតពណ៌ស ប្រហែលជាត្រីឆ្លាមដែលឥតខ្ចោះហើយមើលទៅ ហើយវាមានក្បាលនិងថ្គាមធំ។ ខ្ញុំអង្គុយទាំងភាពតក់ស្លុតហើយក៏សម្រេចចិត្តវាយវាទៅ ព្រោះនោះគឺជាជម្រើសតែមួយគត់ដែលត្រូវធ្វើ។" លោក Minogue បាននិយាយថា "មានឈាមហូរចេញពីដៃអាវរបស់ខ្ញុំ។ សំណាងហើយវាមិនមុតជ្រៅពេកនោះ។ ធ្មេញវាពីរគ្រាប់បានខាំចំអាវហែលទឹករបស់ខ្ញុំ ប៉ុន្តែសំណាងល្អវាខាំត្រូវតែមួយ”៕

ឆ្នេរ Pauanui ក្នុងតំបន់ Coromandel
ឆ្នេរ Pauanui ក្នុងតំបន់ Coromandel

ប្រភពSky News

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T