អេស្ប៉ាញ៖ កីឡាករចំណូលថ្មីសញ្ជាតិដាណឺម៉ាករបស់ Barcelona បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹបថ្មី ថែមទាំងបានជួយក្រុមឲ្យរកបាន២គ្រាប់បន្ថែមទៀតក្នុងជំនួបទល់ជ័យជំនះទល់នឹង Levante ក្នុងលទ្ធផល ៥ទល់នឹង០ ។ ក្រោយចប់ការប្រកួត Martin Braithwaite បានថ្លែងទៅកាន់អ្នកកាសែតដែលស្តាប់ទៅគួរអស់សំណើចថា ខ្លួននឹងមិនបោកអាវ ដែលខ្លួនបានពាក់ឱប Messi នោះទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សMartin Braithwaite ធ្វើបានយ៉ាងល្អក្នុងការបង្ហាញខ្លួនដំបូងរបស់ខ្លួន បើទោះជាបានចូលលេងត្រឹម២០នាទីចុក្រោយក៏ដោយ ។ ដោយបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុទបញ្ជូលទីបាន២គ្រាប់ ក្នុងនោះមាន Messi ១គ្រាប់ដែលជាគ្រាប់ទី៤ក្នុងប្រកួត និង ១គ្រាប់ទៀត Arthur ដែលជាគ្រាប់ទី៥ ។
Martin Braithwaite បានថ្លែងថា " ខ្ញុំមិនសូវរីករាយប៉ុន្មានទេដែលមិនបានរកគ្រាប់បាល់ តែវាជាការបង្ហាញខ្លួនដំបូងដ៏អស្ចារ្យ និងក្តីស្រមៃបានក្លាយជាការពិត ។ ខ្ញុំនឹងមិនបោកអាវខ្ញុំទេ បន្ទាប់ពីបានឱប Messi " ។
គួររំលឹកផងដែរថា Barcelona បានទិញកីឡាករ Martin Braithwaite ក្នុងតំលៃខ្លួន១៧លានផោន(ឬប្រមាណ ២១លានដុល្លារ) ពីក្រុម Leganes ដោយក្លឹប Barca ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ផ្ដល់សិទ្ធទិញកីឡាករបន្ទាន់ មកជួយក្រុមមុនពេលទីផ្សារដោះដូររដូវក្ដៅបើកទ្វារ បន្ទាប់ពីខ្សែប្រយុទ្ធ Ousmane Dembele ត្រូវសម្រាកក្រៅទីលានរយៈពេល៦ខែ ដោយសារបញ្ហារបួស៕
ប្រភព៖ allfootball