អស់កង្វល់រឿងស្រមោច! កម្ចាត់ស្រមោចគ្មានសល់យ៉ាងមាន​ប្រសិទ្ធភាពព្រោះវិធីធម្មជាតិទាំងនេះ

//s5.kh1.co/6a/6adc33240aab276606b2495ff668c4259c277b82.jpg
យល់ដឹង

 ២៤-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពេលឮឈ្មោះថា“ ស្រមោច” គ្រប់គ្នាប្រហែលជាគិតពីសត្វតូចៗដែលរស់នៅជាហ្វូង ហើយចូលចិត្តស៊ីនិងជញ្ជូនចំណីក្នុងផ្ទះត្រឡប់ទៅសំបុករបស់ពួកវាវិញ។ វាមិនត្រឹមតែរំខានដល់ជីវិតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ភ្ជាប់មកជាមួយមេរោគដែលដើរតាមដៃជើង និងដងខ្លួនហើយរាលដាលទៅតំបន់ដែលវាឆ្លងកាត់ ជាពិសេសនៅក្នុងម្ហូបអាហារ តុបរិភោគអាហារ និងនៅក្នុងតំបន់ផ្ទះបាយ។ ដោយហេតុផលនេះ វិធីកម្ចាត់ស្រមោចចេញពីផ្ទះគួរតែមានលក្ខណៈធម្មជាតិ ដើម្បីបង្ការការចម្លងរោគ និង ធាតុបង្កជំងឺទៅលើអាហារដែលយើងញ៉ាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាវិធីធម្មជាតិក្នុងការកម្ចាត់ស្រមោចក្នុងផ្ទះដ៏មានប្រសិទ្ធភាពមួយចំនួនដែលយើងអាចអនុវត្តបាន៖

១. ទឹកខ្មេះ

ទឹកខ្មេះមានក្លិនខ្លាំងណាស់សម្រាប់ស្រមោច ដូច្នេះវាគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីបំបាត់ស្រមោច ដោយគ្រាន់តែលាយទឹកខ្មេះជាមួយទឹកក្នុងសមាមាត្រ ១:១ រួចយកទៅដាក់ក្នុងដបបាញ់ រួចបាញ់ទៅកន្លែងដែលមានស្រមោច ធានាថាអាចកម្ចាត់ស្រមោចបានប្រាកដមែន។

ទឹកខ្មេះ
ទឹកខ្មេះ

២. ទឹកក្រូចឆ្មា

ក្លិនជូររបស់ក្រូចឆ្មានឹងជួយដេញស្រមោចចេញ ដោយគ្រាន់តែលាយទឹកក្រូចឆ្មារជាមួយទឹកក្នុងសមាមាត្រ ១:៣ បន្ទាប់មកចាក់ចូលទៅក្នុងសំបុក ឬផ្លូវដែលស្រមោចដើរកាត់ វាក៏អាចកម្ចាត់ស្រមោចបានដូចគ្នា។

៣.សំបកក្រូច

នេះគឺជាវិធីមួយទៀតដើម្បីកម្ចាត់ស្រមោចដោយក្លិនក្រអូប។ ដំបូងត្រូវលាងសំបកក្រូច បន្ទាប់មកសម្ងួតវា និងដាក់វានៅក្នុងធុងមួយ ហើយដាក់វានៅកន្លែងដែលស្រមោចស្ថិតនៅ។ វិធីមួយផ្សេងទៀត យើងអាចយកក្រូច ២ ផ្លែមកលាយជាមួយទឹក ២៥០ml រួចដាក់ក្នុងដបបាញ់ ដើម្បីបាញ់ទៅលើតំបន់មានស្រមោច ក្លិនក្រអូបនៃសំបកក្រូចនឹងធ្វើឱ្យស្រមោចភ័យហើយរត់ចេញ។

ក្រូចឆ្មា
ក្រូចឆ្មា

៤. ប្រេង Eucalyptas (Eucalyptas Oil)

នេះគឺជាវិធីមួយទៀតដើម្បីកម្ចាត់ស្រមោចនៅក្នុងផ្ទះដោយរីករាយ ព្រោះវាជាប្រេងមួយប្រភេទដែលផ្តល់ឲ្យយើងនូវអារម្មណ៍ស្រស់ស្រាយ ជួយលុបបំបាត់ភាពអស់កម្លាំង បង្កើនលំហូរឈាមនៅក្នុងខួរក្បាល ជួយសំអាតច្រមុះ ហើយដកដង្ហើមស្រួលជាងមុន។ វិធីលាយផ្សំថ្នាំសំលាប់មេរោគគឺងាយស្រួល ដោយគ្រាន់តែលាយគ្រឿងផ្សំខាងក្រោមចូលក្នុងដបបាញ់តែប៉ុណ្ណោះ។

-ប្រេង Eucalyptas ១០ ដំណក់

-ទឹកសាប៊ូលាងចាន ១ ដំណក់

-ទឹកខ្មេះ ¼ពែង

-ទឹក ២ ពែង

Eucalyptas Oil
Eucalyptas Oil

៥. កាកកាហ្វេ

ប្រសិនបើស្រមោចត្រូវបានគេរកឃើញនៅក្នុងផើងឬដើមឈើនៅក្នុងសួនច្បារ អាចកំចាត់សំបុកស្រមោចដោយរោយកាកកាហ្វេនៅពីក្រោមដើមឈើ។ វិធីសាស្រ្តនៃការកម្ចាត់ស្រមោចនេះ មិនត្រឹមតែធ្វើឱ្យស្រមោចរត់គេចខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកម្ចាត់សត្វល្អិតជាច្រើនផ្សេងទៀតដែរ លើសពីនេះទៀតកាកកាហ្វេក្រអូបនេះក៏មានប្រយោជន៍ផងដែរក្នុងការជួយបំប៉នផ្កានិងបន្លែស្លឹកបៃតង។

កាកកាហ្វេ
កាកកាហ្វេ

៦. ម្សៅ

មិនថាតែម្សៅទារកឬម្សៅត្រជាក់ទេ យើងអាចយកវាប្រោះតាមផ្លូវស្រមោចដែលស្រមោចតែងឆ្លងកាត់ ឬប្រោះលើសំបុកដើម្បីកម្ចាត់ស្រមោច ដោយសារតែម្សៅនឹងរំខានដល់ដង្ហើម និងការហិតក្លិនអាហាររបស់ស្រមោច។

៧. វិធីបណ្តេញស្រមោច ដោយការសម្អាតផ្ទះឲ្យបានស្អាត

សម្អាតស្នាមប្រឡាក់អាហារឲ្យបានស្អាតជាប្រចាំ និងតំណក់ទឹកចំណីអាហារក្នុងផ្ទះបន្ទាប់ពីបរិភោគអាហាររួច ព្រោះបើគ្មានកាកសំណល់អាហារ នោះស្រមោចក៏មិនចូលមកដែរ។

៨. ការកម្ចាត់ក្លិនស្រមោច

ពេលណាដែលស្រមោចបានដើរឆ្លងកាត់កន្លែងណាមួយ វានឹងបន្សល់ទុកទឹកគីមីមានក្លិន ដើម្បីចំណាំទុកផ្លូវដែលពួកគេបានដើរ ដូច្នេះចាំបាច់ត្រូវបំបាត់ក្លិនស្រមោចដោយលាយសាប៊ូនិងទឹក ឬប្រើទឹកក្រូចឆ្មារឬ ទឹកសំអាតទូទៅ បន្ទាប់មកប្រើដើម្បីចាក់ឬជូតតាមផ្លូវស្រមោចដូចជា បញ្ជរផ្ទះបាយ តុបរិភោគ នោះស្រមោចនឹងមិនអាចរកឃើញដានត្រឡប់មកវិញបានទេ។

៩. កៅស៊ូ

វិធីមួយទៀតដើម្បីកំចាត់ស្រមោច គឺត្រូវចងខ្សែកៅស៊ូជាច្រើននៅលើសម្រាប់ដាក់ចំណីអាហារ ដូចជា ធុង កែវ ឬពែងជាដើម ឬអាចដាក់ស្បែកជ័រដើម្បីជាទម្រដាក់អាហារ ព្រោះក្លិនរបស់កៅស៊ូ ឬជ័រ គឺជាក្លិនដែលស្រមោចមិនចូលចិត្តឡើយ។

១០. ទឹក

ប្រសិនបើទុកអាហារចោល ត្រូវគ្របអាហារឲ្យបានជិត ហើយដាក់កល់ទៅលើទម្រមួយដែលធំជាងចានអាហារ និងដាក់ទឹកចូលក្នុងទម្រ នោះស្រមោចនឹងមិនអាចឆ្លងទម្រទឹក ចូលមករកអាហារបានឡើយ (កុំប្រើទឹកដាំពុះជាដាច់ខាត ដោយសារតែស្រមោចនឹងចូលមកក្នុងទឹក)។

១១. ថ្នាំសំលាប់ក្លិន

យោងតាមវិធីសាស្រ្តក្នុងការកម្ចាត់ស្រមោចនៅក្នុងផ្ទះខាងលើ គេអាចមើលឃើញថាស្រមោចមិនចូលចិត្តក្លិនក្រូចឆ្មាសំបកក្រូចក្រូចឆ្មារ និងប្រេង Ecaulyptas ដូច្នេះក្លិនក្រអូបទាំងនេះអាចត្រូវបានបាញ់ទៅលើតំបន់សំរាម និងច្រកចេញចូលរបស់ស្រមោច ប្រហែលមួយដងក្នុងមួយសប្តាហ៍ ឬតុបតែងគេហដ្ឋានដោយដាក់សំបកក្រូច ហើយក្រូចឆ្មា ឬ cinnamon ដាក់ក្នុងពែងឬកែវស្អាតវានឹងជួយការពារកុំឲ្យមានស្រមោចចូល៕

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T