វីរុសកូរ៉ូណាទំនងអាចនៅក្នុងខ្លួនមនុស្សរហូតដល់ ២៧ ថ្ងៃ

//s5.kh1.co/ee/ee957776284719437813bae8d161abd8dda8bed8.png
នារី

 ២៣-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សៀងហៃ (Reuters)៖ រដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍ថា បុរសអាយុ ៧០ ឆ្នាំម្នាក់នៅខេត្តហ៊ូប៉ី (Hubei) របស់ប្រទេសចិនបានឆ្លងវីរុសកូរ៉ូណា ប៉ុន្តែមិនបានបង្ហាញរោគសញ្ញានោះទេ រហូតដល់ ២៧ ថ្ងៃក្រោយមកទើបឃើញមានរោគសញ្ញាបង្ហាញ។ នេះបញ្ជាក់ថាវីរុសនេះអាចនៅក្នុងខ្លួនមនុស្សយូជាង ១៤ ថ្ងៃដែលគេបានកំណត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រយៈពេលនៃការពន្យាពេលនៃវីរុសនេះ ច្បាស់ណាវានឹងអាចធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះវាវីរុសនេះបានសម្លាប់មនុស្សជាង ២.០០០ នាក់ និងរាលដាលនៅប្រទេសដទៃទៀតផងដែរ។

យោងតាមគេហទំព័ររបស់រដ្ឋាភិបាល ហ៊ូប៉ី (Hubei)បានឲ្យដឹងថា បុរសដែលមានត្រកូលជាង (Jiang) កាលពីថ្ងៃទី ២៤ ខែមករាបានបើកឡាន ត្រឡប់ទៅទីក្រុង ស៊ីនណុងជា (Shennongjia) ភាគពាយ័ព្យនៃខេត្ត ហ៊ូប៉ី (Hubei) ពីភាគខាងកើត អ៊ីស៊ូ (Ezhou) ជាកន្លែងដែលគាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយបងស្រីរបស់គាត់ ហើយក៏បានឆ្លងមេរោគ។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចិនបានឲ្យដឹងថាគាត់មានគ្រុនក្តៅ នៅល្ងាចថ្ងៃទី ២០ ខែកុម្ភៈ ហើយបានធ្វើតេស្តរកឃើញថាគាត់មានផ្ទុកវីរុសកូរ៉ូណា៕

Chan Chiva
Chan Chiva (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T