អស្ចារ្យមែន! Ronaldo ទាត់ចូលការបង្ហាញខ្លួនជាលើកទី ១,០០០ ជួយ Juventus យក ៣ពិន្ទុ (មានវីដេអូ)

//s5.kh1.co/23/23261f4280aa0b51fa9850cc0e0e70e8fea06f9a.jpg
កីទ្បា

 ២៣-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Ronaldo រកបានមួយគ្រាប់ក្នុងការបង្ហាញខ្លួនលើកទី ១,០០០ ជួយ Juventus យកឈ្នះម្ចាស់ផ្ទះ SPAL ១-២

អ៊ីតាលី៖ ក្រុមសេះបង្កង់ Juventus រកបាន៣ពិន្ទុពីការប្រកួតសប្ដាហ៍ទី២៥ ក្របខណ្ឌ Serie A ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ SPAL ក្នុងលទ្ធផល ១ទល់នឹង២ កាលពីរាត្រីថ្ងៃសៅរ៍យប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាកររបស់ Juventus អបអរជ័យជម្នះ
កីឡាកររបស់ Juventus អបអរជ័យជម្នះ

គ្រាប់បាល់ទាំង២គ្រាប់របស់ Juventus រកបានដោយកីឡាករ២រូបផ្សេងគ្នាក្នុងម្នាក់មួយគ្រាប់ ដោយគ្រាប់បាល់ទី១រកបានដោយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅនាទីទី៣៩ និងមួយគ្រាប់ទៀតរកបានដោយខ្សែបម្រើ Aaron Ramsey ដោយការឆ្កឹះបាល់បញ្ចូលទីយ៉ាងល្អ ក្រោយទទួលបាល់បញ្ជូនពីមិត្តរួមក្រុម Paulo Dybala។ ចំំណែកឯមួយគ្រាប់របស់ SPAL រកបានដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Petagna នៅនាទីទី៦៩។

ការប្រកួតរវាង SPAL និង Juventus
ការប្រកួតរវាង SPAL និង Juventus
ការប្រកួតរវាង SPAL និង Juventus
ការប្រកួតរវាង SPAL និង Juventus

ការចូលលេងកាលពីយប់មិញរបស់ Ronaldo គឺជាការបង្ហាញខ្លួននៅទីលានជាលើកទី ១,០០០ នៅក្នុងអាជីពជាកីឡាកររបស់គេ ដោយគិតមកទល់ពេលនេះ ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំចូលលេងឲ្យក្លិបបាន ៨៣៦ប្រកួត និងក្រុមជម្រើសជាតិព័រទុយហ្គាល់ ១៦៤ប្រកួត។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

បន្ថែមលើសពីនេះមួយគ្រាប់យប់មិញ គឺជាគ្រាប់បាល់ទី៣៦ របស់ Ronaldo សម្រាប់ការបង្ហាញខ្លួនឲ្យ Juventus និងក្រុមជម្រើសជាតិចំនួន ៣៦ប្រកួតនៅរដូវកាលនេះ។

គួរឲ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី២៥ Juventus ឈ្នះ១៩ ស្មើ៣ និងចាញ់៤ មាន៦០ពិន្ទុ កំពុងឈរនៅកំពូលតារាងក្របខណ្ឌ Serie A ដោយដាច់ពិន្ទុពីក្រុមលេខ២ Lazio ចំនួន៤ពិន្ទុ ខណៈ Lazio នឹងត្រូវជួបប្រកួតនៅយប់នេះជាមួយ Genoa៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Serie A

ចង់ឃើញថា Ronaldo រកបានគ្រាប់បាល់ក្នុងការបង្ហាញខ្លួនជាលើកទី ១,០០០ យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T