រៀនទទួលស្គាល់ការពិត! កុំព្យាយាមបង្ខំឲ្យអ្នកដទៃធ្វើរឿងដែលគេមិនពេញចិត្ត

//s5.kh1.co/42/4204a41e26496f7295bef3e206a5ee7be07bd775.jpg
យល់ដឹង

 ២៤-កុម្ភៈ-២០២០ ៦ល្ងាច · ៤ ឆ្នាំមុន

ចូរកុំព្យាយាមបង្ខំឲ្យអ្នកដទៃធ្វើរឿងដែលត្រូវចិត្តយើង ហើយខូចចិត្តពេលដែលមិនទទួលបានលទ្ធផលដូចបំណងពីការប្រព្រឹត្តិរបស់បុគ្គលផ្សេងៗ។

រាល់ថ្ងៃនៃពេលវេលារបស់យើងនោះមានទាំងអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងអ្វីដែលពុំគួរឲ្យចាប់អារម្មណ៍ មានមនុស្សចរិតមានដូចយើង និងមិនដូចយើង។ មានទាំងអ្វីដែលយើងចូលចិត្ត និងអ្វីដែលយើងមិនចូលចិត្ត ដូចនេះវាជារឿងធម្មតាទេដែលយើងនឹងត្រូវចិត្តអ្នកដទៃឬពុំត្រូវចិត្ត ឬអ្នកដទៃនឹងត្រូវចិត្តយើងឬពុំត្រូវចិត្តយើងដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពីព្រោះយើងត្រូវជឿ និងដឹងពីធម្មជាតិនូវចំណុចនេះឲ្យបាន បើពុំដូច្នោះទេយើងនឹងចំណាយពេលវេលាឥតប្រយោជន៍ក្នុងការព្យាយាមផ្លាស់ប្តូរអ្នកដទៃឲ្យធ្វើរឿង​ដែលត្រូវចិត្តយើង ហើយនឹងធ្វើឱ្យអ្នកខូចចិត្តដែលមិនទទួលបានលទ្ធផលដូចបំណងពីការប្រព្រឹត្តិរបស់បុគ្គលផ្សេងៗនោះ។ ហើយគ្មានអ្វីពេញបរិបូរណ៍គ្រប់យ៉ាងទាំងអស់នោះទេ និងពុំមានអ្វីអាចកំណត់ទៅ​តាមតម្រូវការរបស់យើងបាន។

ដូចដែលលោក ចេតសឹន ប្រាវ បានពោលទុកថា “មនុស្សមានផ្លូវដើរផ្សេងគ្នាក្នុងការស្វែងរកសុភមង្គល និងការពេញចិត្ត។ កាលដែលពួកគេមិនបានជ្រើសដើរផ្លូវជាមួយអ្នកពុំមែនមានន័យថា ពួកគេដើរវង្វេងផ្លូវនោះទេ” ។ ហេតុនេះហើយចូរអ្នកធ្វីចិត្តទទួលស្គាល់ការពិតនឹងភាពជាម្ចាស់លើខ្លូនឯង​ ទើបធ្វើឱ្យអ្នកមានក្តីសុខ៕

រូបតំណាង
រូបតំណាង
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T