Zidane បញ្ចេញបញ្ជីឈ្មោះកីឡាករត្រៀមប្រកួតយប់នេះ ខណៈកីឡាករសំខាន់ៗខ្លះអវត្តមាន

//s5.kh1.co/34/3424d78ff3a9c3f0ccd09dc7b422978f0a1f7613.jpg
កីទ្បា

 ២២-កុម្ភៈ-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ ៖ គ្រូធំ Real Madrid លោក Zinedine Zidane បានបញ្ជេញបញ្ជីកីឡាករផ្លូវការ ទាំង១៩នាក់របស់ខ្លួន សម្រាប់ត្រៀមប៉ះនឹងក្លឹប Levante នារាត្រីនេះ ខណៈដែលកីឡាករសំខាន់ៗមួយចំនួនមិនមានវត្តមានឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bale កំពុងហ្វឹកហាត់
Bale កំពុងហ្វឹកហាត់

ក្នុងនោះកីឡាករសញ្ជាតិវេល Gareth Bale ត្រូវអវត្តមានជាថ្មីក្នុងបញ្ជីកីឡាកររបស់ Zidane ដោយសារតែកីឡារូបនេះមានបញ្ហាសុខភាព ។ ជាមួយគ្នានោះដែរ កីឡារវ័យក្មេងសញ្ជាតិប្រេស៊ីល Rodrygo ក៏ត្រូវខកខានក្នុងការបញ្ចេញថ្វៃជើងផងដែរក្នុងការប្រកួតរាត្រីនេះ ។

Rodrygo 
Rodrygo 

ចំណែកក្នុងតំបន់ប្រយុទ្ធក៏សង្កេតឃើញថាមិនមានវត្តមានខ្សែប្រយុទ្ធ Luka Jovic និង Brahim Díaz ដែរ ដោយបញ្ហារបួស ។ Marco Asensio នៅតែមិនទាន់អាចចូលទីលានបាន បើទោះជាស្ថានភាពរបួសបានធូរស្រាលច្រើនក៏ដោយ ខណៈដែល Eden Hazard អាចចូលលេងធម្មតាបានហើយ ។

ខាងក្រោមជាតារាងបញ្ជីកីឡាករទាំង ១៩ រូបត្រៀមប៉ះ Levante រាត្រីនេះ ៖

បញ្ជីកីឡាករទាំង១៩រូបត្រៀមប៉ះ Levante
បញ្ជីកីឡាករទាំង១៩រូបត្រៀមប៉ះ Levante

- អ្នកចាំទី : Courtois, Areola, Altube

- ខ្សែការពារ ៈ Carvajal, Militão, Ramos, Varane, Marcelo, Mendy

ខ្សែបម្រើ : Kroos, Modric, Casemiro, Valverde, James, Isco

- ខ្សែប្រយុទ្ធ : Hazard, Benzema, Vázquez, Vinicius ។

គួរបញ្ជាក់ផងដែរថា Real Madrid នឹងត្រូវប្រកួតនៅទឹកដី Levante នារាត្រីនេះ ដែលការប្រកួតនឹងចាប់ផ្តើមនៅម៉ោង 3:00 រំលងអាធ្រាត ៕

https://s5.kh1.co/__image/w=650,h=367,q=100/13/1393050647322f20c94836577190c74f5aa3ad55.png

ប្រភពAS

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T