ខុសបច្ចេកទេស! Neuer ឡើងខ្ពស់ពេកភ្លាត់ស្នៀតរបូតអស់១គ្រាប់ ប៉ុន្តែមិនថ្វី Lewandowski ស៊ុតចុងម៉ោងស្រោចស្រង់ Bayern បាន (មានវីដេអូ)

//s5.kh1.co/8f/8f2c0c757f3dff34e657b221b3b01f7f346106cf.jpg
កីទ្បា

 ២២-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Bayern Munich ផ្ដួលក្រុម Paderborn ក្នុងការប្រកួតក្របខណ្ឌ Bundesliga សប្ដាហ៍ទី២៣

អាល្លឺម​៉ង់៖ ក្នុងការប្រកួតក្របខណ្ឌ Bundesliga កាលពីរាត្រីថ្ងៃសុក្រ ម្សិលមិញ ក្រុមយក្សអាល្លឺម៉ង់ Bayern Munich បានយកឈ្នះក្រុមភ្ញៀវ Paderborn ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៧៥,០០០នាក់ នៅកីឡដ្ឋាន Allianz Arena ក្រុមម្ចាស់ផ្ទះ Bayern Munich ជាអ្នកបើកការនាំមុខមុន សម្រេចទីដោយខ្សែបម្រើស្លាប Serge Gnabry នៅនាទី២៥។​ យ៉ាងណា មុននឹងបញ្ចប់តង់ទី១ នៅនាទីទី៤៤ ក្រុមភ្ញៀវមានឱកាសស៊ុតវាយបកតាមស្មើ បន្ទាប់ពីអ្នកចាំទី Manuel Neuer ឡើងមកខ្ពស់ពេកខុសបច្ចេកទេស ធ្វើឲ្យខ្សែប្រយុទ្ធក្រុម Paderborn កីឡាករ Dennis Srbeny ឆាបបាល់បានអូសទៅស៊ុតបញ្ចូលទី។

១គ្រាប់របស់កីឡាករ Dennis Srbeny
១គ្រាប់របស់កីឡាករ Dennis Srbeny

លុះឈានចូលដល់តង់ទី២ នៅនាទីទី៧០ ម្ចាស់អាវលេខ៩ Robert Lewandowski បានស៊ុតគ្រាប់ទី២ ជួយក្រុមម្ចាស់ផ្ទះនាំមុខជាបណ្ដោះអាសន្ន២-១ ។ រំលងបានត្រឹម៥នាទី ក្រុមភ្ញៀវ ក៏សងវិញភ្លាមៗ បំប៉ោងសំណាញ់ទីដោយកីឡាករ Sven Michel។ ការប្រកួតអូសបន្លាយរហូតដល់នាទីទី៨៨ ខ្សែប្រយុទ្ធ Lewandowski បានធ្វើឲ្យអ្នកគាំទ្រក្រុម Bayern Munich មានស្នាមញញឹមសាជាថ្មី ដោយបានសម្រេចគ្រាប់ទី៣ ជួយក្រុមម្ចាស់ផ្ទះយកឈ្នះការប្រកួតនេះតែម្ដង។

គ្រាប់ទី១ របស់ Robert Lewandowski 
គ្រាប់ទី១ របស់ Robert Lewandowski 
  ខ្សែប្រយុទ្ធ Lewandowski 
  ខ្សែប្រយុទ្ធ Lewandowski 

តាមរយៈលទ្ធផលខាងលើ បានជួយក្រុម Bayern បន្តឈរកំពូលតារាង​ Bundesliga សប្ដាហ៍ទី២៣នេះ ដោយមាន៤៩ពិន្ទុក្នុងដៃ មានគម្លាតពីក្រុមលេខ២ Leipzig ដែលទើបប្រកួតបាន២២លើក ចំនួន៤ពិន្ទុប៉ុណ្ណោះ។

តារាងពិន្ទុ Bundesliga
តារាងពិន្ទុ Bundesliga

គួរឲ្យដឹងដែរថា ២គ្រាប់កាលពីយប់មិញ បានធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski ឈរចំណាត់ថ្នាក់លេខ១ ក្នុងនាមជាកីឡាករដែលស៊ុតបានច្រើនជាងគេនៅក្របខណ្ឌ Bundesliga ពោលគេរកបាន២៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន២៣ប្រកួត ក្នុងលីគរដូវកាលនេះ៕

បើចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T