ហ៊ាន ឬមិនហ៊ាន? Conte ដាក់តម្លៃខ្លួនកីឡាករជួរមុខរបស់ខ្លួន ៩៧លានដុល្លារ បើសិនជាក្លិបយក្សទាំងពីរនេះចង់បាន

//s5.kh1.co/f4/f4e0adb5ce27939f7bf1ecf2660407e72449b264.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Inter ចង់បានតម្លៃខ្លួន ៩៧លានដុល្លារសម្រាប់ខ្សែការពារ Milan Skriniar ពី Man City និង Barcelona

អ៊ីតាលី៖ ក្លិបបាល់ទាត់មេឃខៀវ Manchester City និង Barcelona ត្រូវចំណាយប្រាក់ប្រមាណ ៩៧លានដុល្លារ (៧៥លានផោន) បើសិនជាចង់បានរនាំងការពាររបស់ Inter Milan កីឡាករ Milan Skriniar នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Milan Skriniar
 កីឡាករ Milan Skriniar

កីឡាករវ័យ២៥ឆ្នាំគឺជាកម្លាំងស្នូលនៅតំបន់ការពាររបស់ក្រុម Inter Milan ក្រោមការដឹកនាំរបស់លោក Antonio Conte នៅរដូវកាលនេះ។ ប៉ុន្តែបើតាមកាសែតអ៊ីតាលី Calciomercato ក្លិបមានមូលដ្ឋាននៅទីក្រុង Milan អាចនឹងបញ្ចេញកីឡាករខ្សែការពារជម្រើសជាតិស្លូវ៉ាគីរូបនេះ ឲ្យតែមានសំណើណាមួយក្នុងទំហំទឹកប្រាក់ច្រើន។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា សំណើប្រមាណជា៧៧លានដុល្លាររបស់ Manchester City ត្រូវបានក្លិបជើងឯក Champions League កាលពី១០ឆ្នាំមុន បដិសេធ។ យ៉ាងណាមិញ ប្រភពដដែលបានបន្តរៀបរាប់ថា Inter Milan ហាក់មិនសូវចង់រក្សាទុក Skriniar ប៉ុន្មាននោះទេ ដោយក្លិបមានខ្សែការពារកំពុងឡើងកូដវ័យ២០ឆ្នាំ Alessandro Bastoni ដើម្បីត្រៀមប៉ះប៉ូវនៅពេលដែលគេចាកចេញ។

 កីឡាករ Milan Skriniar
 កីឡាករ Milan Skriniar

គួរឲ្យដឹងផងដែរថា Skriniar បានចាកចេញពីក្លិប Sampdoria មកលេងនៅកីឡដ្ឋាន San Siro កាលពីឆ្នាំ២០១៧ ដោយគិតមកត្រឹមពេលនេះ រយៈពេល៣ឆ្នាំ គេចូលលេងបាន១១៥ប្រកួត ក្នុងនាមជាខ្សែការពារកណ្ដាល៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T