ស្ងាត់ៗ! Mourinho និង Lampard ប្រជែងគ្នាយកខ្សែប្រយុទ្ធកំពុងឡើងកូដម្នាក់នៅលីគកំពូលបារាំង

//s5.kh1.co/30/3004eb7b332c4828ff0041106dbde7042240280d.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Chelsea និង Spurs ចាប់ចិត្តចង់បានខ្សែប្រយុទ្ធ ក្រុម Amiens កីឡាករ Serhou Guirassy

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ជាក្លិបមួយក្នុងចំណោមក្លិបធំផ្សេងទៀតនៅ Premier League ដែលមានចំណាប់អារម្មណ៍ក្នុងផ្ទេរយកខ្សែប្រយុទ្ធក្រុម Amiens កីឡាករ Serhou Guirassy

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុម SC Amiens ជាក់ស្ដែងក្នុងរដូវកាលនេះ នៅក្របខណ្ឌ Ligue1 គេស៊ុតបាន៨គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួន២១ប្រកួត។

   កីឡាករ Serhou Guirassy 
   កីឡាករ Serhou Guirassy 

យោងតាមរបាយការណ៍របស់កាសែត​ Sky Sports បានឲ្យដឹងថា Chelsea កំពុងតាមដានពីទម្រង់លេងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ មុនពេលសម្រេចចិត្តផ្ទេរយករូបគេនៅរដូវក្ដៅខាងមុខ។

ប្រភពខាងលើបានបន្ថែមទៀតថា ក្រុមមាន់ខ្នាយមាស Tottenham Hotspur ក៏ចាប់អារម្មណ៍ទៅលើ Guirassy ផងដែរ។ ខណៈ Spurs បានបញ្ជូនតំណាងរបស់ខ្លួនទៅទស្សនាការប្រកួតរវាងក្រុម Amiens ទល់នឹងក្រុម Paris Saint-Germain កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្នុងគោលបំណងតាមដានសមត្ថភាពខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ។

 កីឡាករ Serhou Guirassy 
 កីឡាករ Serhou Guirassy 

គួរឲ្យដឹងដែរថា កីឡាករ Guirassy បានផ្លាស់ពីក្រុម  FC Köln មកចូលរួមជាមួយក្រុមបារាំង  Amiens កាលពីខែកក្កដាឆ្នាំ២០១៩ គិតមិនទល់ពេលនេះគេបង្ហាញខ្លួនសរុបបាន៣៦ប្រកួតស៊ុតបញ្ចូលទីបាន១១គ្រាប់។ យ៉ាងណាមិញបើយោងតាមការវាយតម្លៃរបស់គេហទំព័រ Transfermarkt បច្ចុប្បន្នគេមានតម្លៃខ្លួនខ្ទង់១៨លានផោន​ (ឬប្រមាណ ២៣លានដុល្លារ)៕

ប្រភពthesportreview

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T