ខ្លាំងបាត់! Neymar ចុចឈ្មោះកីឡាករដែលគេគិតថាជាកំពូលទាំង៥ ប៉ុន្តែបែរជាអត់មាន Ronaldo

//s5.kh1.co/e2/e2c3bc2e0eb1c7bb2b23b4f78817e77c0e8c4fe7.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Neymar ជ្រើសយក Messi, Suarez, Mbappe, Pogba និង Hazard ជាកីឡាករកំពូលទាំង៥

បរទេស៖ កំពូលខ្សែប្រយុទ្ធ Neymar ត្រូវបានគេសួរឲ្យជ្រើសរើសកំពូលកីឡាករ៥រូបនៅលើលោក ដោយក្នុងនោះត្រូវមានអតីតមិត្តរួមក្រុមរបស់គេនៅ Barcelona ពីរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar
កីឡាករ Neymar

ខ្សែប្រយុទ្ធរបស់ជម្រើសជាតិប្រេស៊ីលបានជ្រើសយក Lionel Messi និង Luis Suarez ទៅតាមលក្ខខណ្ឌ ខណៈកីឡាករ៣រូបផ្សេងទៀត Neymar បានជ្រើសយកដៃគូនៅ PSG កីឡាករ Kylian Mbappe ខ្សែបម្រើបារាំង Paul Pogba និងម្ចាស់អាវលេខ៧របស់ Real Madrid បច្ចុប្បន្នកីឡាករ Eden Hazard។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ក្នុងការសម្រេចចិត្តនេះគឺកីឡាករមានតម្លៃខ្លួនថ្លៃបំផុតនៅលើលោក ២២២លានអឺរ៉ូ មិនបានជ្រើសយកខ្សែប្រយុទ្ធជួរមុខរបស់ Juventus កីឡាករ Cristiano Ronaldo នោះទេ។

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

បន្ថែមលើសពីនេះ Neymar ក៏បានបង្ហាញអារម្មណ៍ថាខ្លួនចង់លេងជាមួយបុគ្គលមួយចំនួនដូចជា Romario, Zinedine Zidane, Zlatan Ibrahmovic និងកីឡាករ Ronaldo ប្រេស៊ីល Nazario៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T