ចុមនិយាយត្រង់ៗចឹងហ្មង! Casemiro ប្រាប់ថា ចង់បានម្នាក់នេះ មកលេងនៅ Real Madrid ជាមួយខ្លួន ព្រោះគេជាកីឡាករដ៏ឆ្នើមមួយរូប

//s5.kh1.co/14/148bc8636d80969e9b7163d5c7c92d7d126fc84c.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Casemiro ប្រាប់ថាចង់បាន Neymar មកលេងនៅ Real Madrid ជាមួយគេ

អេស្ប៉ាញ៖ ខ្សែបម្រើកណ្ដាលក្រុម Real Madrid កីឡាករ Casemiro បានទម្លាយឲ្យដឹងថា គេមានបំណងចង់ឲ្យមិត្តរួមជម្រើសជាតិកីឡាករ Neymar មកចូលរួមជាមួយគេនៅកីឡដ្ឋាន Santiago Bernabeu ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល មានទំនាក់ទំនងក្នុងការផ្ទេរមកកាន់ ​Real Madrid កាលពីទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន ហើយ Casemiro សង្ឃឹមថារឿងនោះ នឹងក្លាយជាការពិត។

  កីឡាករ Neymar
  កីឡាករ Neymar

ម្ចាស់អាវលេខ១៤ របស់ Real Madrid រូបនេះ បាននិយាយក្នុងកម្មវិធីវិទ្យុ Onda Cero របស់ប្រទេសអេស្ប៉ាញយ៉ាងដូច្នេះថា៖

ខ្ញុំចង់ឲ្យ Neymar មក Real Madrid។ ខ្ញុំបាននិយាយជាមួយគាត់សឹងតែរាល់ថ្ងៃ គាត់ជាកីឡាករដ៏ឆ្នើម១រូប។

  កីឡាករ Casemiro

ទន្ទឹមនឹងនេះ ការពិភាក្សាអំពីរឿង Neymar ក៏បាននាំ Casemiro និយាយអំពីប្រធានបទផ្សេងមួយទៀតផងដែរ ក្នុងនោះគាត់បានបង្ហើបថា គាត់ចូលចិត្តលេងក្នុងក្របខណ្ឌ ​Champions League ជាជាងនៅ La Liga ។

គាត់បានបន្ថែមយ៉ាងដូច្នេះថា៖

  កីឡាករ Casemiro
  កីឡាករ Casemiro

លីគជាអ្វីដែលបង្ហាញពីភាពស្ថិតស្ថេរពេញមួយឆ្នាំ ជាក់ស្ដែងមានការប្រកួតរៀងរាល់ចុងសប្ដាហ៍។ ប៉ុន្តែនៅពេលមានការប្រកួត Champions League គឺវាមានភាពខុសគ្នា។ បើធៀបគ្នាខ្ញុំចូលចិត្ត Champions League ជាង។

កីឡាករ Casemiro

គួរឲ្យដឹងដែរថា បច្ចុប្បន្ន Real Madrid កំពុងឈរកំពូលតារាង La Liga មាន៥៣ពិន្ទុគិតត្រឹមសប្ដាហ៍ទី២៤ នាំមុខក្រុមលេខ២ Barcelona ចំនួន១ពិន្ទុ។ ខណៈសប្ដាហ៍ក្រោយនេះ ក្រុមលោក Zidane នឹងមានណាត់សំខាន់មួយ ត្រូវតតាំងជាមួយក្រុមជើងឯក Premier League  រដូវកាលមុន Manchester City ក្នុងជំនួបប្រចាំ ក្របខណ្ឌ Champions League វគ្គ១៦ក្រុម ជើងទី១ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខាងមុខ វេលាម៉ោង៣រំលងអាធ្រាត្រ៕

ប្រភពfoxsportsasia

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T