អ្នកវិទ្យាសាស្រ្ត៖ សម្អាតដោយទឹកល្អ​ជាង​សម្អាត​ដោយ​ក្រដាស​​​​ក្រោយបន្ទោបង់រួច

//s5.kh1.co/51/51182c3eed9c6ff7d17177fc061709f454eb01d9.jpg
យល់ដឹង

 ២១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រឿងមួយដែលជនជាតិអាស៊ីទាំងអស់អាចនឹងជួបការលំបាកក្នុងការប្រើប្រាស់បង្គន់នៅបណ្តាប្រទេសលោកខាងលិច។ ស្រមៃថាអ្នកកំពុងអង្គុយនៅទីនោះ អ្នកមើលទៅឆ្វេង និងស្តាំហើយដឹងថាមិនមានឧបករណ៍បាញ់ទឹកទេ មានតែក្រដាសអនាម័យក្នុងបង្គន់ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/7f/7f6bdbe425d3514221714534f19d829494e1d3c8.jpg

ប្រជាជននៅអាស៊ីភាគច្រើនតែងតែប្រើប្រាស់ទឹកដើម្បីសម្អាតអនាម័យបន្ទាប់ពីបន្ទោបង់រួច។  ហេតុអ្វីបានជាពួកបស្ចិមប្រទេសមិនផ្លាស់ប្តូរមកប្រើប្រាស់ទឹកសម្រាប់ការសម្អាតអនាម័យនៅក្នុងបង្គន់ជំនួសវិញ? មែនហើយនេះប្រហែលជាមកពីពួកគេទើបតែយល់ពីអត្ថប្រយោជន៍នៃការលាងសម្អាតជាមួយទឹកឥឡូវនេះ។

Evan Goldstein ជាវេជ្ជបណ្ឌិតផ្នែកវះកាត់គូថនៅទីក្រុងញូវយ៉កបានប្រាប់ Insider ថាការលាងសម្អាតជាមួយទឹក ពិតជាវិធីដ៏ល្អបំផុតសម្រាប់អានាម័យខ្លួនអ្នកបន្ទាប់ពីប្រើបន្ទប់ទឹកក្នុងហេតុផលមួយចំនួន។ ទន្ទឹមនឹងគ្នានេះដែរ ការលាងសម្អាតជាមួយទឹក និងសាប៊ូ ជាពិសេសនៅពេលដែលលាងសម្អាតតំបន់ដែលមានប្រឡាក់ ចំណែកក្រដាស់ប្រើសម្រាប់ជូតសម្ងួតទឹកដើម្បីឱ្យមានអារម្មណ៍ថាស្អាត និងស្រស់ថ្លាបន្ទាប់ពីយើងចេញពីបន្ទប់ទឹក។

រូបតំណាង
រូបតំណាង

លោកវេជ្ជបណ្ឌិត Evan ក៏បានបញ្ជាក់ផងដែរថា ការជូតសម្អាតគូថរបស់អ្នកដោយប្រើតែក្រដាសអនាម័យ តែមួយមុខអាចបណ្ដាលឱ្យមានរបួសនៅលើស្បែករបស់អ្នក។ គាត់បានពន្យល់ទៅ Insider ថាស្បែកនៅលើរន្ធគូថគឺស្ដើង ហើយឆាប់បង្កឲ្យមានគ្រោះថ្នាក់។ លើសពីនេះទៀត ការប្រើក្រដាសអនាម័យស្ងួតយកទៅជូតច្រើនដងពេកអាចនាំឱ្យមានការដាច់រលាត់ និងហូរឈាម។

ជនជាតិអាមេរិកខ្លះយល់ស្របថាការប្រើប្រាស់ទឹកលាងសម្អាតអាចមានផាសុកភាពជាងក្រដាសអនាម័យ ជាពិសេសសម្រាប់អ្នកដែលទើបតែវះកាត់សម្រាលកូន ឬជួបប្រទះរោគសញ្ញារលាកពោះវៀន ឬ ឬសដូងបាត។ អ្នកស្រាវជ្រាវបានសិក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់ទឹកក្នុងការលាងសម្អាត។

បន្ទប់ទឹក
បន្ទប់ទឹក

ប្រធានបទនេះពិតជាមានភាពចម្រូងចម្រាសណាស់ដែលក្រុមអ្នកស្រាវជ្រាវបាននឹងកំពុងធ្វើការសិក្សាដើម្បីស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការលាងសម្អាតគូថជាមួយទឹក។ ជាការឆ្លើយតប ការសិក្សាឆ្នាំ ២០០៩ លើអ្នកជំងឺដែលបានទទួលការវះកាត់ជំងឺឬសដូងបាតបានផ្តល់យោបល់ថា ការប្រើទឹកបាញ់គឺមានភាពងាយស្រួល និងសុវត្ថិភាពជាង។ ការសិក្សាមួយផ្សេងទៀតនៅឆ្នាំ ២០១១ បានរកឃើញថាសម្ពាធទឹកពីខាងក្រៅអាចជួយកាត់បន្ថយការឈឺចាប់នៅលើរន្ធគូថ ។

មិនមែនការស្រាវជ្រាវទាំងអស់ដែលរកឃើញថាការប្រើប្រាស់ទឹកសម្រាប់លាងសម្អាតគូថគឺសុទ្ធតែមានលក្ខណៈវិជ្ជមាននោះទេ។ ការសិក្សាដ៏ធំមួយទៅលើស្ត្រីនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០១០ បានរកឃើញថា ការប្រើប្រាស់ទឹក ក្នុងការសម្អាតជាញឹកញាប់អាចរំខានដល់ពពួកបាក់តេរីល្អនៅក្នុងទ្វាមាស និងនាំឱ្យមានការឆ្លងរោគ។

តែបើយើងគិតពីបរិស្ថាន ការប្រើប្រាស់ទឹកបានជួយដល់បរិស្ថានច្រើនណាស់ ព្រោះការប្រើប្រាស់តែក្រដាសអនាម័យ ដើម្បីសម្អាតគឺមានភាពខ្ជះខ្ជាយច្រើនផងដែរ។ ជនជាតិអាមេរិកជាមធ្យមត្រូវបានគេរាយការណ៍ថា ប្រើក្រដាសអនាម័យចំនួន ៣ ដុំក្នុងមួយសប្តាហ៍! ខណៈដែលប្រទេសនេះទាំងមូលត្រូវប្រើអស់ប្រហែល ៣៦,៥ ពាន់លានដុំក្នុងមួយឆ្នាំ។

ក្រដាសអនាម័យ
ក្រដាសអនាម័យ

តើអ្នកដឹងទេថាតើត្រូវប្រើប្រាស់ទឹកប៉ុន្មានដើម្បីផលិតក្រដាសអនាម័យបានមួយដុំ? គឺប្រហែល ១៤០ លីត្រឯណោះដើម្បីផលិតក្រដាស់បាន១ដុំ។ ការផលិតក្រដាសទៀតសោត ក៏ពាក់ព័ន្ធនឹងការកាប់ដើមឈើរាប់លានដើម និងប្រើប្រាស់សារធាតុក្លរីនរាប់តោនផងដែរ។

នេះយើងមិនទាន់បានគិតពីចំនួនថាមពលអគ្គីសនីដែលត្រូវប្រើប្រាស់ក្នុងដំណើរការទាំងអស់ក៏ដូចជាបរិមាណថាមពល និងវត្ថុធាតុដើមដែលត្រូវបានប្រើក្នុងការវេចខ្ចប់ និងការដឹកជញ្ជូនក្រដាសទៅកន្លែងលក់រាយនោះទេ។ ក្រៅពីផលប៉ះពាល់បរិស្ថានជាក់ស្តែងនោះ ក្រដាសអនាម័យក៏ត្រូវបានគេដឹងថាជាកត្តាមួយដែលបង្កឱ្យមានការស្ទះប្រព័ន្ធលូទឹកផងដែរ។

ហេតុអ្វីបានជាប្រជាជននៅប្រទេសលោកខាងលិចនៅតែបន្តប្រើប្រាស់ក្រដាសអនាម័យទៀត? នេះប្រហែលជាមកពីប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍មួយហើយ។ ដូចអ្នកដឹងស្រាប់ហើយសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដោយជនជាតិអ៊ឺរ៉ុបដែលបានធ្វើដំណើរឆ្លងកាត់សមុទ្រដើម្បីស្វែងរក“ ពិភពលោកថ្មី” ។ ប្រទេសនេះបានប្រកាន់យកទំនៀមទម្លាប់ជាច្រើនពីចក្រភពអង់គ្លេសរួមទាំងការប្រើប្រាស់ក្រដាសអនាម័យ។ ដោយដឹងអំពីគុណវិបត្តិនៃក្រដាសអនាម័យ ជនជាតិអាមេរិកឥឡូវនេះត្រូវបានលើកទឹកចិត្តឱ្យប្រើក្រដាស់អនាម័យសើមទន់ដើម្បីសម្អាតខ្លួន៕

https://s5.kh1.co/__image/w=650,h=365,q=100/de/de29142f71dab44952fd3d6b2bb51eecec401aee.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T