លេងឈ្នះរហូតពេក ហ្វេន Man UTD វ័យ១០ឆ្នាំម្នាក់សរសេរលិខិតសុំ Klopp ឲ្យ Liverpool លេងចាញ់ ស្រាប់តែ Klopp ឆ្លើយវិញថា….. (មានវីដេអូ)

//s5.kh1.co/75/75df24f9bd0d12e87933688c06066d3ff5adfd33.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វេន Man UTD វ័យ១០ឆ្នាំម្នាក់សរសេរសារសុំ Klopp ឲ្យ Liverpool ចាញ់

អង់គ្លេស៖ បច្ចុប្បន្នក្លិបហង្សក្រហម Liverpool កំពុងតែជោគជ័យយ៉ាងខ្លាំងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Jurgen Klopp។ ចូលមកកាន់តំណែងកាលពីឆ្នាំ២០១៥ បុរសញ្ជាតិអាល្លឺម៉ង់បានប្រើពេល៤ឆ្នាំ ក្នុងការជួយក្លិបមួយនេះវិវត្តន៍ខ្លួនផ្ដួល Manchester United ជាក្លិបដែលជោគជ័យបំផុតរបស់អង់គ្លេសនៅក្នុងប្រវត្តិសាស្រ្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Liverpool
ក្រុម Liverpool

ជាមួយនឹងបញ្ហានេះ បានធ្វើឲ្យអ្នកគាំទ្រ Manchester United ជាច្រើនមិនសប្បាយចិត្តនោះទេ ក្នុងនោះក៏មានកុមារាវ័យ១០ឆ្នាំម្នាក់ពីទីក្រុង Donegal ប្រទេសអៀរឡង់ផងដែរ។

កុមារា Daragh Curley មានវ័យ១០ឆ្នាំ ជាអ្នកគាំទ្រមួយរូបរបស់បិសាចក្រហម បានធ្វើកិច្ចការស្រាវជ្រាវរបស់សាលាដោយសរសេរលិខិតមួយផ្ញើទៅអ្នកចាត់ការទូទៅរបស់ Liverpool ដោយសុំលោក Jurgen Klopp បើសិនជាអាច Liverpool គួរតែចាញ់ការប្រកួតមួយចំនួន ដើម្បីមិនអាចឈ្នះពាន Premier League នៅរដូវកាលនេះបាន។

សារដែល Dargh សរសេរ
សារដែល Dargh សរសេរ

ដោយសារតែវ័យក្មេង ដូច្នេះលិខិតដែល Daragh សរសេរមើលទៅដូចជាមិនសូវបានល្អ ដោយបង្ហាញអារម្មណ៍ពិតច្រើន និងហាក់ដូចជាកំប្លែងបន្តិច ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ សូម្បីតែម្ចាស់សំណូមពរផ្ទាល់នោះគឺ Daragh បានទទួលការឆ្លើយតបវិញពីលោក Jurgen Klopp។

ការឆ្លើយតបរបស់អតីតអ្នកចាត់ការទូទៅ Dortmund លោក Jurgen Klopp បានសរសេររៀបរាប់យ៉ាងក្បោះក្បាយប្រាប់ទៅ Daragh វិញថាលោកបានយល់ពីបំណងដែលគេចង់បាន ប៉ុន្តែនេះគឺជាការងាររបស់លោកដែលត្រូវជួយឲ្យ Liverpool ទទួលបានជោគជ័យ ហើយលោកក៏បានកោតសរសើរចំពោះទឹកចិត្តរបស់ Daragh ទៅលើក្រុមដែលគេគាំទ្រផងដែរ។

លិខិតឆ្លើយតបរបស់លោក Klopp
លិខិតឆ្លើយតបរបស់លោក Klopp

ជាមួយនឹងការឆ្លើយតបបែបនេះ អតីតអ្នកចាត់ការទូទៅរបស់ Borussia Dortmund ត្រូវបានទទួលការកោតសរសើរ និងការគោរពជាច្រើនពីសំណាក់បណ្ដាអ្នកគាំទ្ររបស់ក្លិបទាំងពីរ។

គួរឲ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី២៦ Liverpool ឈ្នះ២៥ ស្មើ១ មិនដែលចាញ់ កំពុងឈរកំពូលតារាង មាន៧៦ពិន្ទុ ដាច់២២ពិន្ទុពីក្រុមលេខ២ Manchester City ដែលមានត្រឹម៥៤ពិន្ទុប៉ុណ្ណោះ៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T