មើលឃើញអ្នកណាទៀតហើយ? ស្ងាត់ៗ Jose Mourinho បញ្ជូនភ្នាក់ងារឲ្យទៅតាមដាន កីឡាករកំពុងឡើងកូដម្នាក់

//s5.kh1.co/1f/1f2ba372fac28d218dac72d9486f9dee400cc134.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Spurs បញ្ជូនភ្នាក់ងាររបស់ខ្លួនទៅតាមដាន ទម្រង់លេងរបស់កីឡាករ Ozan Tufan ក្នុងជំនួប Istanbul Derby រវាង Fernerbache និង Galatasaray

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍មកថាបានបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅទស្សនាក្នុងជំនួប Istanbul Derby នៅចុងសប្ដាហ៍នេះរវាងក្លិបជើងខ្លាំងទាំងពីរ Fenerbache និង Galatasaray ដើម្បីតាមដានទម្រង់លេងរបស់កីឡាករ Ozan Tufan។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ozan Tufan
កីឡាករ Ozan Tufan

កីឡាករប្រធានក្រុមរបស់ Fenerbache រូបនេះ រកបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៥ដង ពីការបង្ហាញខ្លួននៅលើទីលាន២២ប្រកួត ក្នុងរដូវកាល ២០១៩-២០២០។ បើតាមការចេញផ្សាយរបស់កាសែត Fanatik អ្នកចាត់ការទូទៅរបស់ Spurs លោក Jose Mourinho បានបញ្ជូនភ្នាក់ងារមកកាន់ប្រទេសតួកគីដើម្បីតាមដានទម្រង់លេងរបស់ខ្សែបម្រើកណ្ដាលរូបនេះ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិបស្ករគ្រាប់ Everton ក៏មានគម្រោងក្នុងការសង្កេតមើលទម្រង់លេងរបស់ Tufan ហើយចង់នាំយករូបគេមកកាន់ទឹកដីអង់គ្លេសនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខផងដែរ។ ប៉ុន្តែកីឡាករជម្រើសជាតិតួកគីរូបនេះទើបតែបន្តកុងត្រាថ្មីជាមួយ Fernanbache កាលពីខែធ្នូកន្លងទៅ ដែលមានសុពលភាពដល់បំណាច់រដូវកាល​ ២០២២-២០២៣ ឯណោះ។

កីឡាករ Ozan Tufan
កីឡាករ Ozan Tufan
កីឡាករ Ozan Tufan
កីឡាករ Ozan Tufan

គួរឲ្យដឹងផងដែរថា ក្រៅពីលេងក្នុងតួនាទីជាខ្សែបម្រើកណ្ដាល ម្ចាស់អាវលេខ៧ របស់ Fenerbache កីឡាករ Ozan Tufan អាចលេងបានទាំងស្លាបឆ្វេង និងស្លាបស្ដាំ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T