Barcelona និង Man City ត្រូវផ្តល់ ៩០លានផោន បើចង់បានកីឡាកររូបនេះ...

//s5.kh1.co/e9/e93c17ab1c23e28abdcdedf0997f968181cb7b0a.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោងតាម CalcioMercato ក្លឹប Barcelona និង Manchester City នឹងត្រូវចំណាយយ៉ាងច្រើន ប្រសិនជាចង់បាន Milan Skriniar ស្របពេលដែល Manchester City ត្រូវបាន Inter Milan ច្រានចោលនូវសំណើ ៥៥លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែការពារអន្តរជាតិស្លូវ៉ាគី វ័យ ២៥ឆ្នាំ រូបនេះ គឺជាប្រធានបទក្តៅក្នុងការចាកចេញពីទឹកដី San Siro ជាមួយការផ្តល់ជូននូវតម្លៃ ៥៥លានផោន ជាមួយនឹងប្រាក់លើកទឹកចិត្តផ្សេងៗ ប៉ុន្តែត្រូវបានក្លឹបដែលមានមូលដ្ឋាននៅទីក្រុងមីឡាន បដិសេធ។

ខ្សែការពារ Milan Skriniar លេងឱ្យ Inter Milan<br>
ខ្សែការពារ Milan Skriniar លេងឱ្យ Inter Milan

Inter Milan បានកំណត់នូវតម្លៃខ្លួនរបស់ខ្សែការពាររូបនេះ ក្នុងតម្លៃ ៩០លានផោន ទើបអាចយករូបគេចេញពីកីឡដ្ឋាន San Siro បាន។

ខ្សែការពារឆ្នើម កម្ពស់ ១.៨៧ម៉ែត្ររូបនេះ បានចូលរួមជាមួយ Inter Milan កាលពីឆ្នាំ២០១៧ ដោយបានផ្ទេរពីក្លឹប Sampdoria ក្នុងតម្លៃ ៣៤លានផោន និងបានបង្ហាញខ្លួនឱ្យ Inter Milan សរុបបានចំនួន ១១៥ប្រកួត និងរកបានចំនួន ៤គ្រាប់ផងដែរ៕

ខ្សែការពារ Milan Skriniar ពេលលេងឱ្យ Sampdoria
ខ្សែការពារ Milan Skriniar ពេលលេងឱ្យ Sampdoria

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T