ខ្មែរកាន់តែល្បីហើយ! លើកទី១ តារាYoutubeថៃល្បីឈ្មោះ យកបទខ្មែរ «ឡានសារ៉ែន» ទៅCover ជាភាសាថៃ (មានវីដេអូ)

//s5.kh1.co/65/65e8a40d0d0dbddcce2dfedf22fff55f7474c74b.jpg
តារា & កម្សាន្ដ

 ២១-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ធ្លាប់តែឃើញតារាចម្រៀងស្រីល្បីឈ្មោះលើ Youtube រូបនេះ ច្រៀងCover បទចម្រៀងជាច្រើនយ៉ាងពីរោះ ដល់ពេលឥឡូវយកចម្រៀងខ្មែរទៅច្រៀង Cover ម្តងកាន់តែគួរឲ្យស្រលាញ់។

ថៃ៖ ផ្ទុះការភ្ញាក់ផ្អើល ដោយកាលពីម្សិលមិញនេះ តារាចម្រៀងថៃស្រីល្បីឈ្មោះ​នៅលើ Youtube ឈ្មោះ Ice បានយកបទចម្រៀងខ្មែរកំពុងនិយមមួយបទ ចំណងជើងថា «ឡានសារ៉ែន» របស់តារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ទៅច្រៀង Cover និងថែមទាំងបានបកប្រែច្រៀងជាភាសាថៃថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ប្រិយមិត្តភាគច្រើន ដែលនិយមស្តាប់បទចម្រៀងទាន់សម័យពីរោះៗបែប Acoustic នៅលើ Youtube ប្រាកដជាស្គាល់ហើយនូវតារាចម្រៀងស្រី Ice ដែលភាគច្រើន នាងតែងតែថតវីដេអូច្រៀង Cover បទចម្រៀងល្បីយ៉ាងពីរោះជាច្រើន ដោយបង្កើតVersion ជារបស់ខ្លួនឯងខុសពីម្ចាស់ដើម និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយវីដេអូរបស់នាងនីមួយៗ មានចូលមើលរាប់លានដងឯណោះ។

ដោយឡែក លើកនេះនាងក៏បានជ្រើសរើសយកបទខ្មែរ «ឡានសារ៉ែន» យកមកបកស្រាយជាភាសាថៃ និងបានបង្កើតVersion ថ្មីច្រៀងជាចង្វាក់ Acoustic បានយ៉ាងពីរោះ និងបូកជាមួយនឹងមុខមាត់ស្រស់ស្អាតកាយវិការគួរឲ្យស្រលាញ់ ធ្វើឲ្យបទចម្រៀងមួយបទនេះកាន់តែមានរសជាតិថែមទៀតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះនេះក៏ជាលើកទី១ហើយ​ ដែលឃើញមានតារាថៃ យកមកច្រៀងCover ជាភាសារបស់ខ្លួនបែបនេះ ស្របពេលដែលមួយរយៈប៉ុន្មានឆ្នាំនេះ ឃើញមានតែការរាំCover តាមបទខ្មែរជាបន្តបន្ទាប់៕

តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
Ice តារាចម្រៀងលើ Youtube
Ice តារាចម្រៀងលើ Youtube
Ice តារាចម្រៀងលើ Youtube
Ice តារាចម្រៀងលើ Youtube
Ice តារាចម្រៀងលើ Youtube
Ice តារាចម្រៀងលើ Youtube
Ice តារាចម្រៀងលើ YoutubeIce តារាចម្រៀងលើ Youtube
Ice តារាចម្រៀងលើ YoutubeIce តារាចម្រៀងលើ Youtube
Ice តារាចម្រៀងលើ Youtube
Ice តារាចម្រៀងលើ Youtube
តន់ ច័ន្ទសីម៉ា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T