អូសលឿនណាស់! Martial យប់មិញអូសបាល់ពីពាក់កណ្ដាលតារាងស៊ុតស្រោចស្រង់ Man UTD យ៉ាងអស្ចារ្យ(មានវីដេអូ)

//s5.kh1.co/3f/3fe8a8fef5cda09a8b9e1f09e932b83e9c8225d9.jpg
កីទ្បា

 ២១-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man UTD បានត្រឹមស្មើគ្នា ១-១​ ជាមួយនឹងម្ចាស់ផ្ទះ Club Brugge ក្នុងការប្រកួតពានរង្វាន់ Europa League វគ្គ៣២ក្រុមជើងទី១

ប៊ែលហ្សិក៖ ក្នុងការប្រកួតព្រឹត្តិការណ៍ UEFA Europa League វគ្គ៣២ក្រុមជើងទី១ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិល ក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើគ្នា១ទល់នឹង១ ជាមួយក្រុមជើងខ្លាំងរបស់ប៊ែលហ្សិក​ Club Brugge។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមទាំងពីរមានឱកាសសម្រុកប្រហាក់ប្រហែលគ្នា ដោយក្រុមម្ចាស់ផ្ទះ Club Brugge បង្កើតឱកាសស៊ុតបាន៦ជើង ចំគោលដៅ៣ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវ Man UTD ស៊ុតបាន១០ជើងចំគោលដៅ៥ដង ទម្លុះសំណាញ់ទីបាន១គ្រាប់ដូចគ្នា។

ក្រុមម្ចាស់ផ្ទះជាអ្នកបើកការនាំមុខ បន្ទាប់អ្នកចាំទីក្រុម Man UTD កីឡាករ Sergio Romero ឡើងមកខ្ពស់ពេក ហុចឱកាសឲ្យខ្សែប្រយុទ្ធ Emmanuel Dennis ឆ្កឹះបាល់ផុតដៃចូលទីបានសម្រេចនៅនាទីទី១៥។ ចំណែកឯ១គ្រាប់តាមស្មើរបស់ក្រុមភ្ញៀវ ធ្វើបានតាមរយៈខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial បន្ទាប់ពីខ្សែការពារកក្រុម Club Brugge បោះបាល់ខុសបច្ចេកទេសត្រូវ Martial ឆាបបានអូសពីពាក់កណ្ដាលតារាងមកស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី៣៦។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

យ៉ាងណាមិញ សម្រាប់ការប្រកួតជើងទី២ រវាងក្រុមទាំងពីរ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ​ សប្ដាហ៍ក្រោយ វេលាម៉ោង ៣រំលេងអាធ្រាត្រ នៅកីឡដ្ឋាន Old Trafford ដែលជាទឹកដីរបស់ក្រុម Man UTD។

គួរឲ្យដឹងដែរថា ១គ្រាប់កាលពីយប់មិញជាគ្រាប់ទី១៤ហើយ របស់ Martial ក្នុងចំណោមការបង្ហាញខ្លួន៣០ប្រកួតក្នុងរដូវកាលនេះ គិតគ្រាប់ព្រឹត្តិការណ៍ទាំងអស់៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T