ទម្លាប់ពេលព្រឹក ៨ យ៉ាងគ្នាយើងគួរផ្លាស់ប្តូរដើម្បីប្រយោជន៍សុខភាព!

//s5.kh1.co/f4/f458709ce72cb9133644d3e5afeb755ee1a68135.jpg
នារី

 ២១-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពេលខ្លះយើងមានទម្លាប់ធ្វើអ្វីមួយដោយមិនបានគិតដល់ផលប៉ះពាល់ ជាពិសេសទម្លាប់មួយចំនួនដូចជាការផឹកកាហ្វេជារៀងរាល់ព្រឹក។

វាមិនមែនជារឿងងាយស្រួលទេក្នុងការកែទម្លាប់របស់យើង។​ ពេលខ្លះយើងមានទម្លាប់ធ្វើអ្វីមួយដោយមិនបានគិតដល់ផលប៉ះពាល់ ជាពិសេសទម្លាប់មួយចំនួនដូចជាការផឹកកាហ្វេជារៀងរាល់ព្រឹក។ អត្ថបទនេះនឹងលើកយកនូវទម្លាប់ពេលព្រឹក ៨ប្រភេទ​ ដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាព​គ្នាយើងបាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ទម្លាប់មិនងូតទឹកពេល​ព្រឹក

វេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា​ ការងូតទឹកពេលព្រឹកអាចជួយឲ្យខួរក្បាលរបស់យើងសកម្ម​ និងមិនងាយទទួលការរំខានពីកត្តាផ្សេងៗ ជាពិសេសអាចជួយក្នុងការរកដំណោះស្រាយទៅលើបញ្ហាអ្វីមួយ។ ដូចនេះហើយ យើងមិនគួររំលងការងូតទឹកពេលព្រឹកទេ។

២. ការងូតទឹកក្តៅពេលព្រឹក

ទោះបីទឹកក្តៅអាចជួយបន្ធូរអារម្មណ៍របស់យើង ប៉ុន្តែការងូតទឹកក្តៅនៅពេលព្រឹកអាចធ្វើឲ្យយើង​ចង់ត្រលប់ទៅគេងវិញ។ ការងូតទឹកត្រជាក់នៅពេលព្រឹកអាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ជំរុញសកម្មភាពខួរក្បល និងធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការកាន់តែល្អជាងមុន។ អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា​ ទឹកត្រជាក់មិនធ្វើឲ្យស្បែកស្ងួតដូចទឹកក្តៅទេ ហើយអ្នកដែលងូតទឹកត្រជាក់រៀងរាល់ព្រឹកអាចស្រកទម្ងន់ប្រហែល ៤គីឡូក្រាមក្នុងមួយឆ្នាំ។

៣. ការប្រើទូរសព្ទ

បណ្តាញសង្គមគឺជាមូលហេតុចម្បងដែលយើងប្រើទូរស័ព្ទពេលភ្ញាក់ពីគេងភ្លាម។ ជាការយើងគួរចៀសវាងការចូលមើលបណ្តាញសង្គម ហើយងាកមកធ្វើអ្វីផ្សេងដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយដូចជា ការស្តាប់បទភ្លេង ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ ឬអាចចម្អិនអាហារពេលព្រឹកជាដើម។

៤. ការចំណាយពេលលើសម្លៀកបំពាក់

ដើម្បីកាត់បន្ថយការចំណាយពេលលើការជ្រើសរើសសម្លៀកបំពាក់ យើងគួរកាត់បន្ថយនូវជម្រើសសម្លៀកបំពាក់របស់យើង ឬរៀបចំទូរសម្រាប់សម្លៀកបំពាក់ធ្វើការដែលផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើស និងយកសម្លៀកបំពាក់ចាស់ៗដែលយើងលែងពាក់ចេញ។

៥. ការញ៉ាំអាហារពេលព្រឹកប្រភេទសឺរៀល (Cereal)

ជាទូទៅអាហារពេលព្រឹកប្រភេទនេះ ៥០ក្រាមស្មើនឹងស្ករសប្រហែលបួនស្លាបព្រាកាហ្វេ។​ ការទទួលទានជាតិស្ករច្រើននៅពេលព្រឹកធ្វើឲ្យអ័រម៉ូនអាំងស៊ុយលីនចូលទៅក្នុងឈាម​ ហើយនៅពេលដែលអស់ប្រសិទ្ធភាព យើងនឹងមានអារម្មណ៍ហត់នឿយ។ ម៉្យាងទៀតការញ៉ាំទឹកដោះគោ ទឹកដោះគោជូរ ឬផ្លែឈើស្រស់ជាមួយសឺរៀល (Cereal) គឺមិនល្អចំពោះសុខភាពទេ។

អ្នកជំនាញខាងចំណីអាហារ លោកស្រី Chelsey Amer បានលើកឡើងថា​ ការញ៉ាំភីហ្សាមួយចំណិតនៅពេលព្រឹកផ្តល់ផលល្អចំពោះសុខភាពជាងអាហារពេលព្រឹកប្រភេទសឺរៀល (Cereal)។ ប៉ុន្តែត្រូវចាំថាញ៉ាំបានតែមួយចំណិតប៉ុណ្ណោះ។ ក្រៅពីភីហ្សា យើងអាចញ៉ាំស៊ុតចៀន cottage cheese ឬសាច់ដែលមិនមានជាតិខ្លាញ់ច្រើន។

៦. កុំដុសធ្មេញក្រោយញ៉ាំអាហារភ្លាម

ក្រោយពីញ៉ាំអាហារ កាចាធ្មេញនឹងទន់ខ្សោយ ជាពិសេសក្រោយពេលញ៉ាំផ្លែឈើ ក្រូចឆ្មារ ឬផឹកសូដាដែលមានផ្ទុកនូវអាស៊ីតស៊ីឌ្រិច និងអាស៊ីតផូស្វ័ររិច។​ យើងអាចធ្វើការសម្អាតដោយខ្ពុរមាត់នឹងទឹក និងប្រើខ្សែអំបិលដើម្បីយកសំណល់ចេញពីធ្មេញ។ យើងក៏អាចដុសធេ្មញ៣០នាទីក្រោយពីញ៉ាំអាហារ។​

៧. ការផឹកកាហ្វេខ្មៅ

ការផឹកកាហ្វេខ្មៅភ្លាមៗក្រោយពីភ្ញាក់ពីគេងអាចធ្វើឲ្យកម្រិតអ័រម៉ូនCortisol ឡើងខ្ពស់ដែលបណ្តាលឲ្យមានការថប់បារម្ភ។ ប្រសិនជាយើងផឹកកាហ្វេនៅពេលឃ្លាន​ក៏អាចបង្កជារោគរលាកក្រពះបានដែរ។ ការស្រាវជ្រាវបានបង្ហាញថា យើងគួរផឹកកាហ្វេចន្លោះពីបីទៅបួនម៉ោងក្រោយពីក្រោកពីដំណេក។ ប្រសិនជាយើងចង់ផឹកកាហ្វេនៅពេលព្រឹក យល់ល្អគួរបន្ថែមនូវទឹកដោះគោ ឬក្រីមដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ក្រពះ។

៨. ការរៀបចំគ្រែភ្លាមៗ

នៅពេលដែលរៀបចំគ្រែភ្លាមៗក្រោយពីក្រោកពីដំណេក​ អាចជាឱកាសល្អសម្រាប់ពពួកសត្វល្អិតរស់នៅ​ ពីព្រោះសំណើមដែលនៅលើកម្រាលពូកមិនទាន់ស្ងួតនៅឡើយ​។ អ្នកវិទ្យាសាស្ត្របានណែនាំឲ្យយើងយកភួយចេញពីកម្រាលក្រោយពីក្រោកពីគេងដើម្បីឲ្យកម្រាលស្ងួត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T