៤ហេតុផល ដែលកំពុងជម្រុញចិត្តមហាជនឲ្យបរិច្ចាគឈាម (មានវីដេអូ)​

//s5.kh1.co/f3/f3c63791683b399c0306b9620bb73e2bb9a3f270.jpeg
នារី

 ២១-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ការបរិច្ទាគឈាមគឺជាសកម្មភាពសប្បុរសធម៌

ក្នុងពេលបច្ចុប្បន្ន តម្រូវការឈាមកំពុងតែមានការកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃជំុវិញពិភពលោក និងនៅក្នុងកម្ពុជាផងដែរ គឺសុទ្ធតែត្រូវការឈាមដើម្បីទៅជួយដល់ជនរងគ្រោះដែលកំពុងត្រូវការវាយ៉ាងចាំបាច់បំផុត ឬអាចចាត់ថា ក្នុងខណៈពេលនោះឈាមគឺមានតម្លៃណាស់សំរាប់ជីវិតរបស់ពួកគាត់។ ខាងក្រោមនេះជាហេតុផលទាំង ៤ ដែលបញ្ជាក់ថាអ្នកគួរតែចូលរួមផ្តល់ឈាម:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.ប្រឆាំងនឹងជំងឺមហារីក

ការបរិច្ចាគឈាមនឹងជួយកាត់បន្ថយជាតិដែកដ៏លើសលប់នៅក្នុងរាងកាយអោយប្រែជាមានតុល្យភាព ដែលទប់ស្កាត់​ជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព។

២.ផ្លាស់ប្តូរកោសិកាឈាមចាស់ៗ

បន្ទាប់ពីធ្វើការបរិច្ចាគឈាម រាងកាយនឹងប៉ះប៉ូវឈាមដែលបាត់បង់យ៉ាងឆាប់រហ័ស នេះនឹងធ្វើឲលោកអ្នកកាន់តែ​មានសុខភាពប្រសើរឡើង និងកាត់បន្ថយស្រ្តេស។ 

៣.ជំនះភាពភ័យខ្លាច

ខ្លាចម្ជុល ខ្លាចឈាម ខ្លាចឈឺ? គួរឈប់គិតបែបនេះហើយសូមចាំថា ការឈឺចាប់តិចតួចនេះមានតម្លៃយ៉ាង​មហាសាល​សំរាប់អ្នកដែលត្រូវការឈាម។

៤.ជួយសង្គ្រោះជីវិត

ខណៈពេលដែលអ្នកកំពុងតែអានអត្ថបទនេះ មានមនុស្សយ៉ាងច្រើនកំពុងតែត្រូវការឈាមយ៉ាងចាំបាច់បំផុត ហើយក៏មាន​ដែរនូវអ្នកបាត់បង់ជីវិតពីបញ្ហាកង្វះឈាម ដូច្នេះដើម្បីជួយនឹងផ្តល់ភាពកក់ក្តៅដល់សង្គម យើងសូម​អោយប្រិយមិត្តចូលរួមបរិច្ចាគឈាមទាំងអស់គ្នា។

ជាការកត់សម្គាល់ ថ្មីៗនេះមានក្រុមយុវវ័យមួយក្រុមដែលមានឈ្មោះថា  “យើងរីកចម្រើនជាមួយគ្នា”  បានកំពុងតែបង្កើតនូវកម្មវិធីមួយ ក្នុងគោលបំណងអំពាវនាវដល់សប្បុជនដែលមានបំណងបរិច្ចាគឈាមដល់ អ្នកដែលត្រូវការ។

សូមបញ្ជាក់ថា កម្ពុជាសព្វថ្ងៃកំពុងតែមានតម្រូវការឈាមដើម្បីជួយដល់ជនរងគ្រោះតាមមន្ទីរពេទ្យ​នានា គឺត្រូវការ​ច្រើនជាង១៥០ប្លោក ក្នុងមួយថ្ងៃៗ ។

សូមទស្សនានូវវីឌីអូខាងក្រោម៖

Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T