ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិបារាំង ១រូប ចង់មកលេងនៅ Man Utd

//s5.kh1.co/a0/a070df98417eaba49012be23d95b294a523c86cc.jpg
កីទ្បា

 ២០-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធឆ្នើម Moussa Dembele កំពុងលេងឱ្យ Olympique Lyon រូបនេះ ហាក់មានចេតនាចង់ចូលរួមជាមួយ Manchester United នារដូវកាលក្រោយ បើតាមការឱ្យដឹងពី Sky Sport។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Moussa Dembele លេងឱ្យក្លឹប Olympique Lyon
កីឡាករ Moussa Dembele លេងឱ្យក្លឹប Olympique Lyon

ជម្រើសជាតិបារាំងវ័យ ២៣ឆ្នាំរូបនេះ មានតម្លៃកើនឡើងខ្លាំងដល់ទៅ ៨៤លានផោន (ប្រមាណ១០៨លានដុល្លារ) ប៉ុន្តែអាចនឹងទទួលបានតម្លៃថោកជាងនេះ ប្រសិនបើរូបគេនៅតែជំរុញឱ្យមានការចាកចេញពីក្លឹបនាទីផ្សារដោះដូរកីឡាករបើនាខែកក្កដានេះ។

ក្លឹបបិសាចក្រហមក៏ចង់បានខ្សែប្រយុទ្ធមុតស្រួចថ្មីម្នាក់មកចូលរួមផងដែរមុនបញ្ចប់រដូវកាលនេះ ខណៈដែល Moussa Dembele ក៏ស្ថិតក្នុងបញ្ជីទិញរបស់ក្លឹបដូចគ្នា។

កីឡាករ Moussa Dembele លេងឱ្យយុវជនជម្រើសជាតិបារាំង
កីឡាករ Moussa Dembele លេងឱ្យយុវជនជម្រើសជាតិបារាំង

កីឡាករកូនកាត់ ម៉ាលី តែលេងឱ្យជម្រើសជាតិបារាំងតាំងពីឈុត U-16 រហូតដល់ U-21 រូបនេះ រកបាន ១៩គ្រាប់ និងបញ្ជូនបាល់បាន ៦ដង ក្នុង ៣៧ប្រកួតឱ្យ Lyon នារដូវកាលនេះ បានផ្ទេរពីក្លឹប Celtic របស់ស្កុតឡែន កាលពីឆ្នាំ២០១៨ ក្នុងតម្លៃត្រឹម ២០លានផោនប៉ុណ្ណោះ៕

កីឡាករ Moussa Dembele កាលលេងនៅក្លឹប Celtic<br>
កីឡាករ Moussa Dembele កាលលេងនៅក្លឹប Celtic

ប្រភពSky Sport

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T