មិនធម្មតា! ក្រុមអ្នកវិទ្យាសាស្ត្រ អាចបកស្រាយភាសាសត្វកណ្ដុរ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត AI

//s5.kh1.co/23/2391f6f174651b29016461d6391195132c27ee01.jpg
បច្ចេកវិទ្យា

 ២០-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មនុស្សរាល់គ្នាតែងតែមានការងឿងឆ្ងល់ អំពីភាសាសត្វ ប៉ុន្តែឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវ បានកំពុងសិក្សាពីចំណុចនេះ។

អាមេរិក៖ អ្នកជំនាញខាងប្រព័ន្ធប្រសាទ នៅសាកវិទ្យាល័យ Delaware បានបោះជំហានទៅមុខយ៉ាងធំ ក្នុងការបកស្រាយនូវសំឡេង ដែលបានបញ្ចេញដោយសត្វកណ្ដុរ។ ដើម្បីសិក្សាសំឡេងកណ្ដុរ ក្រុមអ្នកស្រាវជ្រាវបានប្រមូលទិន្នន័យ ពីសត្វកណ្ដុរចំនួន៤ រួមមានកណ្ដុរឈ្មោលពីរ និងញីពីរដូចគ្នា។ ពួកវាបានប្រាស័្រយទាក់ទងគ្នា អស់រយៈពេល៤ម៉ោង នៅក្នុងកូនបន្ទប់មួយ ដែលត្រូវបានគេបំពាក់មីក្រូហ្វូនចំនួនប្រាំបី និងកាំមេរ៉ាវីដេអូមួយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វកណ្ដុរត្រូវបានគេ ដាក់ក្នុងកូនបន្ទប់មួយ ដើម្បីឲ្យពួកវា ធ្វើការទំនាក់ទំនងគ្នា ក្នុងរយៈពេល៤ម៉ោង
សត្វកណ្ដុរត្រូវបានគេ ដាក់ក្នុងកូនបន្ទប់មួយ ដើម្បីឲ្យពួកវា ធ្វើការទំនាក់ទំនងគ្នា ក្នុងរយៈពេល៤ម៉ោង

សរុបមក អ្នកស្រាវជ្រាវបានកត់ត្រា ទំនាក់ទំនងរវាងសត្វកណ្ដុរចំនួន៤៤ក្បាល។ ជាមួយលទ្ធផលទទួលបានពី វីដេអូនិងទិន្នន័យសំឡេង ក្រុមអ្នកស្រាវជ្រាវបានប្រើប្រព័ន្ធសិក្សានៃបញ្ញាសិប្បនិម្មិត AI ដើម្បីអភិវឌ្ឍជាប្រព័ន្ធមួយ ដែលភ្ជាប់ទំនាក់ទំនងជាមួយសំឡេង និងឥរិយាបថរបស់សត្វនានា។ ជារួម វាអាចដឹងថា សត្វកណ្ដុរមួយណាកំពុងសង្កៀតអ្វីមួយ និងទីតាំងដែលពួកវាបានផ្លាស់ទី។

មីក្រូហ្វូននិងកាំមេរ៉ា បានអនុញ្ញាតឲ្យក្រុមការងារ ប៉ាន់ស្មានទីតាំងជាក់លាក់ ដែលសញ្ញានៃសំឡេងបានបញ្ចេញ បន្ទាប់មក កំណត់ថា សត្វកណ្ដុរមួយណាដែលបានបញ្ចេញសំឡេង។ នៅពេលក្រុមអ្នកស្រាវជ្រាវអាចកំណត់សំឡេង នៃប្រភេទសត្វជាក់លាក់ណាមួយ ពួកគេនឹងប្រើវិធីសាស្ត្រសិក្សាពិនិត្យ សូរសំឡេងដែលមានលក្ខណៈស្រដៀងគ្នា ដើម្បីចាត់ប្រភេទពួកវា។ ទីបំផុត ពួកគេបានប្រើឧបករណ៍មួយ ដែលត្រូវបានគេហៅថា JAABA (Janelia Automatic Animal Behavior Annotator) ដើម្បីកំណត់សម្គាល់អាកប្បកិរិយាសត្វ ដោយស្វ័យប្រវត្តិ និងប្រកបដោយភាពត្រឹមត្រូវខ្ពស់។

លោក Joshua Neunuebel
លោក Joshua Neunuebel

លោក Joshua Neunuebel ដែលជាអ្នកជំនាញផ្នែកប្រព័ន្ធប្រសាទ នៃសាកលវិទ្យាល័យ Delaware បានប្រាប់ថា ក្រុមអ្នកស្រាវជ្រាវមិនទាន់អភិវឌ្ឍឧបករណ៍បកប្រែ ពីសត្វកណ្ដុរទៅកាន់មនុស្ស ឲ្យបានពេញលេញ នៅឡើយទេ។ ទោះជាយ៉ាងណា គេនឹងសិក្សាស្រដៀងគ្នានេះ ជាមួយសត្វត្រីដូហ្វីន ដើម្បីជួយឲ្យពួកយើង ស្វែងយល់កាន់តែច្បាស់ អំពីទំនាក់ទំនងរបស់សត្វ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T