លក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ!

//s5.kh1.co/33/336055dc4c0f46ff6c45815c66a1ec0be8fce0b2.jpg
នារី

 ២០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ដោយ​មាន​សំណូមពរ​ច្រើន​ឲ្យ «Helloគ្រូពេទ្យ» ឲ្យ​បកស្រាយ​ពី​រោគសញ្ញា ឬ​លក្ខណៈ​សម្គាល់​ខុស​គ្នា​រវាង COVID-19 និង​ផ្ដាសាយ​ធំ។

ដោយ​មាន​សំណូមពរ​ច្រើន​ឲ្យ «Helloគ្រូពេទ្យ» ឲ្យ​បកស្រាយ​ពី​រោគសញ្ញា ឬ​លក្ខណៈ​សម្គាល់​ខុស​គ្នា​រវាង COVID-19 និង​ផ្ដាសាយ​ធំ។ យើងបានសម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ ដែល​នឹង​ធ្វើ​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​ភាព​ខុសគ្នាខ្លះ​ៗ​រវាង​រោគសញ្ញា​ជំងឺ​ទាំង ២ ដូច​ខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- COVID-19
- ក្ដៅ​ខ្លួន​ខ្លាំង
- ក្អក​ហត់​ខ្លាំង
- ពិបាក​ដក​ដង្ហើម
- បេះដូង​លោក​ញាប់
- មាន​រយៈ​ពេល ១៤ ថ្ងៃ​ចេញ​រោគ​សញ្ញា
- មិន​ទាន់​មាន​វ៉ាក់សាំង
- មិន​ទាន់​មាន​ថ្នាំ​ព្យាបាល
- មិន​អាច​កំណត់​ពេល​វេលាព្យាបាល។

២- ផ្ដាសាយ​ធំ
- ក្ដៅ​ខ្លួន
- ក្អក
- ឈឺ​បំពង់ក
- ហៀរ​សំបោរ
- ឈឺ​ក្បាល
- ឈឺ​ខ្លួន ឬ​ឈឺ​សាច់​ដុំ
- អស់​កម្លាំង​ល្ហិតល្ហៃ
- ស្រៀវស្រាញ
- មាន​រយៈ​ពេល ៣-៤ ថ្ងៃ​ចេញ​រោគ​សញ្ញា
- ប្រហែល៧ ថ្ងៃ​នឹង​ជា​វិញ។

លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​យើង​ប្រកាន់​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​ផ្សេង​ៗ ហើយ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​មាន​អាការៈ​ដូច​រៀបរាប់​ខាង​លើ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T