ពិតជាមិនធម្មតា! នៅឆ្នាំ២០២៣ ឥណ្ឌាអាចនឹងមានអ្នកប្រើប្រាស់អ៊ីនធឺណិត រហូតដល់ចំនួន ៩០៧លាននាក់

//s5.kh1.co/e0/e07e24b443180f88ef7efe51f50d39dbb99e6711.jpg
បច្ចេកវិទ្យា

 ២០-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការតភ្ជាប់បណ្ដាញពីឧបករណ៍ប្រើប្រាស់ មានការកើនឡើងខ្ពស់ ជាងចំនួនប្រជាជន។

ឥណ្ឌា៖ របាយការណ៍របស់ក្រុមហ៊ុន Cisco បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា អាចនឹងមានអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៩០៧លាននាក់ នៅឆ្នាំ២០២៣ កើនឡើងពី ៣៩៨លាននាក់ ក្នុងឆ្នាំ២០១៨។ ដូចគ្នានេះផងដែរ គេប៉ាន់ប្រមាណថា នឹងមានឧបករណ៍ភ្ជាប់បណ្ដាញចំនួន ២.១ប៊ីលានគ្រឿង នៅឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ ការតភ្ជាប់ប្រព័ន្ធ 5G នឹងមានអ្នកប្រើប្រាស់ចំនួន ៦៧លាននាក់ នៅឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍បានលើកឡើងថា នៅក្នុងប្រទេសឥណ្ឌា ឧបករណ៍និងការតភ្ជាប់មានការលូតលាស់លឿន (អត្រាកំណើនប្រចាំឆ្នាំ ៧ភាគរយ) ជាងចំនួនប្រជាជន។ និន្នាការនេះកំពុងជួយ ឲ្យមានការកើនឡើង នៃចំនួនមធ្យមនៃឧបករណ៍និងបណ្ដាញក្នុងមួយគ្រួសារ និងអ្នកប្រើប្រាស់ម្នាក់ៗ។ ចំនួនស្មាតហ្វូនត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងមានចំនួន៣៨ភាគរយ (៧៨១លានគ្រឿង) នៃឧបករណ៍ដែលបានភ្ជាប់បណ្ដាញទាំងអស់ ខណៈទូរទស្សន៍អាចនឹងមានភ្ជាប់បណ្ដាញចំនួន១២ភាគរយ (២៥៥.៨លានគ្រឿង) នៃឧបករណ៍បណ្ដាញទាំងអស់​ នៅឆ្នាំ២០២៣។

ប្រជាជនជាច្រើនរបស់ឥណ្ឌា នឹងចាប់ផ្ដើមប្រើប្រាស់អ៊ីនធឺណិត កាន់តែច្រើនទៅៗ
ប្រជាជនជាច្រើនរបស់ឥណ្ឌា នឹងចាប់ផ្ដើមប្រើប្រាស់អ៊ីនធឺណិត កាន់តែច្រើនទៅៗ

ក្រៅពីបណ្ដាញសង្គម ការមើលវីដេអូ និងការទាញយក ផលិតភាពនៃអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិចនិងហ្គេម នឹងជំរុញការរីកចម្រើននៃកម្មវិធីទូរសព្ទចល័ត ដែលមានចំនូនជិត៤៦.៧ប៊ីលាន នៃការទាញយក នៅឆ្នាំ២០២៣។ លោក Anand Bhaskar ដែលជានាយកគ្រប់គ្រង (អ្នកផ្ដល់សេវាកម្មផ្នែកលក់) Cisco ឥណ្ឌា និង SAARC បាននិយាយថា អក្ខរកម្មឌីជីថល ការប្រើប្រាស់ទូរសព្ទចល័ត និងការតភ្ជាប់អ៊ីនធឺណិតកាន់តែមានសម្ទុះ នៅទូទាំងប្រទេស។ លោកបានបន្ថែមថា ការកើនឡើងនៃការតភ្ជាប់ និងការផ្លាស់ប្ដូរគំរូនៃការប្រើប្រាស់ នឹងក្លាយជាឧបសគ្គ ដល់លទ្ធភាពរបស់អ្នកផ្គត់ផ្គង់ ក្នុងការផ្ដល់សេវាកម្ម ដល់អតិថិជនរបស់ពួកគេ ក្នុងលក្ខណៈឲ្យមានភាពល្អប្រសើរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T