ចោរស្របច្បាប់? ក្រុមចោរ​ស្របច្បាប់​ធំជាង​គេនៅ​​វៀតណាម ត្រូវ​តុលាការ​​សម្រេច​​​ដាក់គុក ៩៩ ឆ្នាំ

//s5.kh1.co/f5/f5e9a46e6029e980c654c6edd7efbc7a88f7bacc.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជាប់រហូតដល់ ៩៩ ឆ្នាំដឹងតែដេកស្លាប់ក្នុងគុកហើយ

គ្នីគ្នារបស់ក្រុមជនអន្ធពាល Loan Shark ធំជាងគេបង្អស់នៅក្នុងប្រទេសវៀតណាមត្រូវសមត្ថកិច្ច​កំណត់ឲ្យ​ជាប់ពន្ធនាគាររយៈពេល ៩៩ ឆ្នាំក្នុងការជំនុំជម្រះជាលើកដំបូងនៅក្នុងខេត្ត Thanh Hóa កាលពីថ្ងៃអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាជ្ញាធរខេត្ត Thanh Hóa បានកាត់ទោសដាក់ពន្ធនាគារសរុបចំនួន ៩៩ ឆ្នាំដល់ជនពាក់ព័ន្ធ ២១ នាក់​ដែលពាក់​ព័ន្ធនឹងករណីប្លន់ ហើយក៏ត្រូវគេស្គាល់ថាជាសមាជិកក្រុមជនអន្ធពាល Loan Shark ធំជាងគេបង្អស់នៅ​វៀតណាម​ផងដែរ។

ជនទាំងនេះ ត្រូវបានគេចាត់ទុកថាជាក្រុមចោរធំជាងគេដែលត្រូវបានគេហៅថា“ ឥណទានខ្មៅ” ដឹកនាំដោយ Nguyễn Đức Thành ដែលតែងតែឲ្យគេខ្ចីប្រាក់ហើយទាមទារសំណងត្រឡប់មកវិញដោយជំរិតតែម្តងប្រៀប​ដូចមេចោរ (អ្នករងគ្រោះហៅថា ចោរស្របច្បាប់)។

ក្នុងការជំនុំជម្រះជាលើកដំបូងកាលពីថ្ងៃអង្គារលោក Thành ត្រូវគេដាក់ពន្ធនាគារ ១០ ឆ្នាំ ៦ ខែដោយសារតួនាទី​របស់គាត់ជាមេចោរក្នុងប្រតិបត្តិការនេះ។

Ngô Văn Chương ដែលជាសមាជិកក្រុមអន្ធពាលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១៦ ឆ្នាំហើយ​ជនជាប់ចោទ​ដែលនៅសេសសល់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ១៨ ខែដល់ ១០ ឆ្នាំពីបទចោទប្រកាន់​ក្នុងករណីដូចគ្នា។

កាលពីខែកក្កដាឆ្នាំ ២០១៧ Thành and Nguyễn Cao Thắng បានបង្កើតក្រុមហ៊ុនមួយដោយគ្មាន​អាជ្ញាប័ណ្ណ ដែលមានឈ្មោះថាក្រុមហ៊ុនណាំឡុងហ្វាយនែន។

អ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការផ្សាយពាណិជ្ជកម្មដោយសរសេរលេខរបស់ពួកគេនៅលើជញ្ជាំង និងបង្គោលភ្លើងនៅតាមផ្លូវ។
អ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការផ្សាយពាណិជ្ជកម្មដោយសរសេរលេខរបស់ពួកគេនៅលើជញ្ជាំង និងបង្គោលភ្លើងនៅតាមផ្លូវ។

ក្រុមហ៊ុននេះមានទីតាំងនៅសង្កាត់លេខ ១ ក្នុងទីក្រុងហូជីមិញ និងដឹកនាំដោយមេឈ្មោះ Thành។

ចាប់ពីចុងឆ្នាំ ២០១៧ ដល់ខែមិថុនាឆ្នាំ ២០១៨ លោក Thành និងសមាជិកក្រុមអន្ធពាលទាំងនោះ​បានផ្តល់កម្ចីដល់ប្រជាជនប្រមាណ ៩៥ នាក់ដែលមានប្រាក់កម្ចីសរុបចំនួនជាង ៣២ ពាន់លានដុង។  ពួកគេរកប្រាក់បាន ៨.៦ ពាន់លានពីកិច្ចព្រមព្រៀងនេះ។

នៅឯតុលាការ Thành និងបក្សពួកក៏ត្រូវបានកាត់ទោសពីបទបង្ករបួសស្នាម និងឃុំខ្លួនមនុស្សដោយខុសច្បាប់។

នៅថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០១៨ លោក Thành បានដឹកនាំបុគ្គលិកក្រុមហ៊ុនរបស់លោកឱ្យវាយលោក Nguyễn Văn Minh ដែលជាអ្នកប្រមូលប្រាក់បំណុលក្រុមហ៊ុន ដោយសារតែដែលគាត់ជិះម៉ូតូរបស់ក្រុមហ៊ុនប្រមូល​ប្រាក់​ចំនួន ១៦.៥ លានដុងហើយបន្ទាប់មកក៏បានរត់គេចខ្លួន។

ពេលនោះMinh ត្រូវបានឃុំខ្លួនដោយខុសច្បាប់អស់រយៈពេល ១០ ថ្ងៃ​។

ក្រោយមកMinh បានទទួលមរណភាពបន្ទាប់ពីសម្រាកព្យាបាល​នៅមន្ទីរពេទ្យដោយសារមានរបួសធ្ងន់ធ្ងរ​ពេក​មិនអាចជួយសង្គ្រោះបាន។

បន្ទាប់ពីការពិចារណាលើកម្រិតទោសដ៏ច្រើនសន្ធឹករបស់ពួកគេ គ្នីគ្នារបស់ក្រុមជនអន្ធពាល Loan Shark ធំជាងគេនៅវៀតណាមខាងលើ ត្រូវសមត្ថកិច្ច​កំណត់ឲ្យ​ជាប់ពន្ធនាគារសរុបរយៈពេល ៩៩ ឆ្នាំ គិតត្រឹម​ការ​ជំនុំ​ជម្រះជាលើកដំបូងនៅក្នុងខេត្ត Thanh Hóa កាលពីថ្ងៃ១៨ កុម្ភៈកន្លងទៅ៕

Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T