ក្លិបណាទៅ? Morata បង្ហាញអារម្មណ៍ភ័យខ្លាច មិនប្រាថ្នាចង់ជួបក្លិបមួយនេះនៅ UCL

//s5.kh1.co/8f/8f71c25899e54f33d373bbf5dd860ab9518ed8b9.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កីឡាករ Alvaro Morata មិនប្រាថ្នាចង់ជួបក្រុម Juventus ក្នុងក្របខណ្ឌ​ Champions League

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្រុម​ Atlectico Madrid កីឡាករ Alvaro Morata បាននិយាយថា Juventus ជាក្លិបមួយក្នុងចំណោមក្លិបផ្សេងទៀតដែលមានភាពលេចធ្លោនៅ Champions League ហើយសង្ឃឹមថា នឹងអាចចៀសផុតពីក្រុមយក្សអ៊ីតាលីនេះ ប្រសិនបើ At Madrid អាចឆ្លងទៅវគ្គបន្ទាប់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Alvaro Morata
  កីឡាករ Alvaro Morata

កាលពីវគ្គចែកពូល At Madrid និង Juventus ស្ថិតក្នុងពូល D ជាមួយគ្នា ខណៈក្រុមសេះបង្កង់ជាក្រុមមួយខ្លាំងប្រចាំពូល មុនពេលឡើងមកលេងវគ្គ១៦ក្រុម។ ក្រុមជើងឯក Serie A មួយនេះ បានបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងក្នុងពូល D ខណៈក្រុមរបស់ Morata ឈរត្រឹមចំណាត់ថ្នាក់លេខ២។

បន្ថែមពីនេះទៅទៀត មូលហេតុដែល Morata មិនចង់ជួបក្លិបយក្សអ៊ីតាលី ទំនងមកពីរូបគេជាអតីតកីឡាករក្រុម Juventus ណាមួយខ្សែប្រយុទ្ធ Cristiano Ronaldo ជាពេជ្ឈឃាដស៊ុត Hat-Trick ជួយក្រុមសេះបង្កង់ ទម្លាក់ At Madrid កាលពីឆ្នាំមុនក្នុងវគ្គ១៦ក្រុមទៀតផង។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

Morota បាននិយាយប្រាប់កាសែត Skysports អ៊ីតាលីយ៉ាងដូច្នេះថា៖

ខ្ញុំគិតថា Liverpool និង Juventus គឺជាក្រុមល្អបំផុត។ ខ្ញុំមិនចង់ជួបពួកគេ (Juventus) ម្ដងទៀតនៅ Champions League នោះទេ។ ខ្ញុំយល់ឃើញថា Juventus, Liverpool និង Paris Saint-Germain ជាក្រុមដែលមានភាគរយខ្ពស់ជាងគេ ប៉ុន្តែគ្មានអ្វីច្បាស់លាស់ទេនៅ Champions League នោះអ្វីៗក៏អាចកើតឡើងបានដែរ។

  កីឡាករ Alvaro Morata

គួរឲ្យដឹងដែរ At Madrid នឹងប្រកួតជើងទី២ ជាមួយ Liverpool នៅថ្ងៃទី១១ ខែមីនាខាងមុខ ខណៈក្រុម Juventus នឹងធ្វើការប្រកួតជើងទី១ ទល់នឹងក្រុម Olympique Lyonnais នៅថ្ងៃពុធសប្ដាហ៍ក្រោយនេះ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T