អូស្ត្រាលីចង់ជួយអង្គការណាសា បង្កើតស្ថានីយអវកាស ដោយប្រើប្រាស់រ៉ូប៉ូត

//s5.kh1.co/37/37bf4a81423ad8f659ff37c083c2a0a3059818a5.jpg
បច្ចេកវិទ្យា

 ១៩-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្វីទាំងអស់នឹងត្រូវបានធ្វើពីចម្ងាយ ពីផែនដី។

អូស្ត្រាលី៖ រដ្ឋអូស្ត្រាលីខាងលិចបានប្រកាស បើកមជ្ឈមណ្ឌលរ៉ូប៉ូតអវកាសថ្មីមួយ ដែលឧបត្ថម្ភដោយថវិកាជាតិ ដែលជាផ្នែកមួយនៃភាពជាដៃគូ ជាមួយអង្គការណាសា នៅក្នុងទីក្រុង Perth។ បច្ចេកវិទ្យាដែលត្រូវបានអភិវឌ្ឍនៅទីនោះ អាចត្រួសត្រាយផ្លូវសម្រាប់រ៉ូប៉ូត ដែលវាត្រូវបានគេបញ្ជាពីចម្ងាយ ហើយវាអាចមានសមត្ថភាពសាងសង់ស្ថានីយអវកាសថ្មីមួយ ដែលត្រូវហោះតាមគន្លងព្រះចន្ទ នេះបើយោងតាមសារព័ត៌មាន WAtoday របស់អូស្ត្រាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោករដ្ឋមន្ត្រី Dave Kelly បានឆ្លើយប្រាប់ WAtoday ថា «អ្វីៗស្ទើរតែទាំងអស់ ក្នុងបេសកកម្មថ្មីទៅឋានព្រះចន្ទនិងភពអង្គារ នឹងត្រូវបានដំណើរការពីចម្ងាយ ហើយរួមទាំងការបាញ់បង្ហោះ ទៅទីអវកាសផងដែរ»។ រដ្ឋាភិបាលក្នុងតំបន់សង្ឃឹមថា កម្មវិធី Australian Remote Operations for Space and Earth (AROSE) អាចនឹងបញ្ចូលទឹកប្រាក់ចំនួន ២០០លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការងារចំនួន១,៥០០ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

លោក Dave Kelly (ទី២ រាប់ពីស្ដាំទៅឆ្វេង)
លោក Dave Kelly (ទី២ រាប់ពីស្ដាំទៅឆ្វេង)

លោក Kelly បានប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុក 7 News ថា «អ្វីដែល AROSE នឹងធ្វើ គឺការយកបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានប្រើរួចហើយ ដើម្បីសម្របសម្រួលវា សម្រាប់ប្រតិបត្តិការពីចម្ងាយ នៅលើឋានព្រះចន្ទ ភពអង្គារ និងលើសពីនេះ»។ លោកបានបន្ថែមទៀតថា «បើអ្នកចង់សាងសង់ស្ថានីយអវកាសថ្មីមួយ ដែលធ្វើដំណើរតាមគន្លងព្រះចន្ទ គឺត្រូវធ្វើនិងបញ្ជាពីចម្ងាយ ហើយអ្នកមិនអាចមានវិស្វករអគ្គិសនីចំនួន១០០នាក់ ដើម្បីឡើងលើយានអវកាសទៅឋានព្រះចន្ទ ទាំងអស់បានទេ»។ «អ្វីទាំងអស់នឹងត្រូវបានធ្វើពីចម្ងាយ ពីផែនដី។»៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T