ក្រោយមានមតិរិះគន់ រឿងធ្វើច្រមុះ ស្រាប់តែ Grace Chow តបទៅវិញថា...

//s5.kh1.co/51/519170007678e7f906381fe33d11b631b718f216.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិនមែនលំៗឯណា គីឡូល្មមៗ អែបកៀន! Grace Chow បាននិយាយថា «ច្រមុះខ្ញុំ មិនមែនធ្វើអស់តិចទេណា» ក្រោយពីមានអ្នកគាំទ្រម្នាក់និយាយក្នុងន័យឌឺដងដាក់នាងពេក។

តៃវ៉ាន់៖ ទស្សនិកជនដែលចូលចិត្ត ប្រើប្រាស់បណ្តាញសង្គម ប្រហែលជាស្គាល់តារាម៉ូដែល Grace Chow រាងស្រលូនស្អាត ដែលមានអ្នកគាំទ្ររហូតដល់១.៥លាន នាក់ ប្រចាំInstagram និងជាសង្សារ តារាសម្តែង Show Lou ផងដែរ។
ជាការពិតណាស់ Grace Chow ជាតារាល្បី ដែលមានមុខមាត់ស្អាត គួរសមដែរនៅក្នុង បណ្តាញសង្គម Instagram ហើយមានភាពល្បីល្បាញ តាមរយៈរូបរាង និងមុខដ៏សែន ស្រស់ស្អាតរបស់នាង។
ជាក់ស្តែង នៅពេលដែល តារាស្រីតៃវ៉ាន់នេះ បានបង្ហោះរូបថត ចូលទៅក្នុងInstagram ដែលនាងស្លៀកពាក់ជាអ្នកប្រដាល់ ដោយមានស្រោមដៃ វាយប្រដាល់ផងនោះ ក៏មានអ្នកគាំទ្រម្នាក់ បានចោទសួរ ក្នុងន័យឌឺដង ទៅកាន់នាង។
រីឯ តារាស្រីរូបនេះ មិនបង្អង់យូរឡើយ ក៏បានបញ្ចេញមតិតប ទៅវិញភ្លាមៗផងដែរ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្រ៖ ស្រួលបួលតិច ប្រយ័ត្នវៀចច្រមុះ
Grace Chow៖កុំភ័យអី​ ច្រមុះខ្ញុំមានតម្លៃថ្លៃណាស់
អ្នកគាំទ្រ៖ ខ្ញុំនិយាយអ្វីខុសមែនទេ ខ្ញុំគ្រាន់តែបង្ហាញក្តីបារម្ភចំពោះអ្នកទេ
Grace Chow៖ខ្ញុំស្មានតែចង់ឌឺចំពោះ ច្រមុះដែលខ្ញុំធ្វើ

ការឆ្លើយឆ្លងគ្នារវាង Grace Chow និងអ្នកគាំទ្រ ក្នុងInstagram

ទោះបីយ៉ាងណា បន្ទាប់ពីឃើញបែបនេះហើយ មានហ្វេនៗជាច្រើន នៅTeam Grace Chow ស្របពេលក៏មានមតិភាគច្រើន បាននិយាយថា ការដាក់ខ្ទង់ច្រមុះ នៅសម័យនេះ មិនមែនជារឿងប្លែកនោះឡើយ៕

Grace Chowនិង Show Lou
Grace Chowនិង Show Lou
Grace Chow
Grace Chow
Grace Chow
Grace Chow
Grace Chow
Grace Chow
Grace Chow
Grace Chow
Grace Chow
Grace Chow
Grace Chow
Grace Chow
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T