ខ្លាំងជាងអង្គការណាសាទៀត! ក្រុមអ្នកស្រាវជ្រាវ ក្នុងប្រទេសហូឡង់ ប្រើបញ្ញាសិប្បនិម្មិត AI ដើម្បីទស្សន៍ទាយ ពីផ្កាយព្រះគ្រោះ ដែលអាចហោះបុកភពផែនដី

//s5.kh1.co/ad/ad7a2b6bd072dfbec74e6fd01bc858ca1dba9375.jpg
បច្ចេកវិទ្យា

 ១៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្នុងពេលអនាគត​ អាចនឹងមានផ្កាយព្រះគ្រោះជាច្រើន ដែលអាចមានភាគរយ ក្នុងការបុកបំផ្លាញភពផែនដី។

ហូឡង់៖ ក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Leiden University ក្នុងប្រទេសហូឡង់ បានបង្កើតបណ្ដាញប្រព័ន្ធប្រសាទមួយ ដែលមានឈ្មោះថា «Hazardous Object Identifier» ដែលវាអាចទស្សន៍ទាយបាន ប្រសិនបើផ្កាយព្រះគ្រោះមួយ កំពុងហោះមកបុកផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
AI ត្រូវបានគេប្រើប្រាស់ សម្រាប់គណនាគ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយផ្កាយព្រះគ្រោះ
AI ត្រូវបានគេប្រើប្រាស់ សម្រាប់គណនាគ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយផ្កាយព្រះគ្រោះ

បណ្ដាញបញ្ញាសិប្បនិម្មិត AI មួយនេះ បានរកឃើញ ផ្កាយព្រះគ្រោះចំនួន១១ ដែលមិនទាន់ត្រូវបានចាត់ថ្នាក់ ដោយអង្គការណាសា ថាអាចបង្កជាគ្រោះថ្នាក់។ ហើយពួកវាមានអង្កត់ផ្ចិត ធំជាង១០០ម៉ែត្រ ដែលទំហំប៉ុននេះ គឺអាចស្មើកម្លាំងផ្ទុះ នៃអាវុធនុយក្លេអ៊ែរចំនួនរាប់រយ ប្រសិនបើវាហោះមកបុកផែនដីមែន។ មិនតែប៉ុណ្ណោះ ប្រព័ន្ធបណ្ដាញនេះ អាចចាប់បានសញ្ញា នៃសិលាក្នុងលំហអាកាស ដែលអាចមានចម្ងាយ ៧.៥លានគីឡូម៉ែត្រ ពីផែនដី។ ទោះជាយ៉ាងណាក៏ដោយ ពួកវាមិនអាចបង្កជាវិនាសកម្មបានទេ ព្រោះពួកវាអាចនឹងហោះមកកៀកផែនដី នៅចន្លោះឆ្នាំ២១៣១ និងឆ្នាំ២៩២៣។

អាចម៍ផ្កាយអាចនឹងហោះបុកភពផែនដីរបស់យើង ក្នុងពេលអនាគត
អាចម៍ផ្កាយអាចនឹងហោះបុកភពផែនដីរបស់យើង ក្នុងពេលអនាគត

ដោយប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនកុំព្យូទ័រធំៗ ក្រុមអ្នកស្រាវជ្រាវអាចគណនា បម្លាស់ទីនៃភព ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង បានមុនពេលបច្ចុប្បន្ន រហូតដល់ចំនួន១ម៉ឺនឆ្នាំ។ បន្ទាប់មក ក្រុមការងារអាចបង្វិល ពេលត្រឡប់ក្រោយ ដើម្បីស្វែងរកគ្រោះមហន្តរាយ ដែលអាចជះឥទ្ធិពលដល់ផែនដី ដោយធ្វើការត្រួតពិនិត្យទីតាំងនិងគន្លងជាក់លាក់របស់វា។

ដើម្បីបញ្ជាក់ថាតើ ការរកឃើញរបស់ពួកគេ មានភាពត្រឹមត្រូវដែរឬអត់ ក្រុមអ្នកស្រាវជ្រាវទាំងនេះ បានធ្វើការសាកល្បង លើទិន្នន័យដែលមានស្រាប់របស់អង្គការណាសា ដែលមានអាចម៍ផ្កាយចំនួន២,០០០ យកមកឲ្យប្រព័ន្ធបណ្ដាញ AI របស់ពួកគេ ធ្វើការគណនាឡើងវិញ។ ចំណែកលទ្ធផលដែលទទួលបាន គឺថា បណ្ដាញប្រព័ន្ធប្រសាទមួយនេះមានភាពត្រឹមត្រូវរហូតដល់ ៩០.៩៩ភាគរយ ក្នុងការកំណត់ថាតើ អាចម៍ផ្កាយមួយណា ដែលអាចបង្កជាគ្រោះថ្នាក់ និងមួយណាមិនមាន។ ឥឡូវនេះ ក្រុមមួយនេះ កំពុងធ្វើឲ្យបណ្ដាញប្រសាទរបស់ខ្លួន កាន់តែមានភាពសុក្រិតជាងមុន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T