ស្វីតកប់សារី! មកមើលរូបភាព Pre-Wedding របស់កីឡាករបាល់ទះល្បីឈ្មោះ សុវណ្ណនាថ ឡើងប្លែកហ្មង

//s5.kh1.co/6a/6af8d7394a710b786672147e7017d95ce5f9ce1a.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្មាត់បាល់ទះល្បីឈ្មោះ សុវណ្ណនាថ បង្ហាញរូបភាព Pre-Wedding ថតលក្ខណៈកីឡាស្វីតកប់

កម្ពុជា៖ បាល់ទះ គឺជាកីឡាមួយប្រភេទដែលពេញនិយមខ្លាំងសម្រាប់ប្រជាជនកម្ពុជា មិនថានៅតាមទីប្រជុំជន និងតំបន់ជនបទនោះទេកីឡាមួយប្រភេទនេះតែងតែទទួលបានការគាំទ្រខ្លាំង មិនចាញ់ប្រដាល់ និងបាល់ទាត់ប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

និយាយដល់ឈ្មោះ សុវណ្ណនាថ បងប្អូនដែលស្នេហាវិស័យកីឡាបាល់ទះក្នុងប្រទេសកម្ពុជាច្បាស់ជាស្គាល់ស្មាត់ស្ដាំ ដែលជាដៃគូរបស់ ម៉ាប់ឆ្វេង ម្នាក់នេះ។ មានឈ្មោះពិតថា រ៉េត សុវណ្ណនាថ កីឡាករបាល់ទះម្នាក់នេះមានឈ្មោះល្បីល្បាញខ្លាំង ជាពិសេសនៅលើបណ្ដាញសង្គម YouTube ដោយមានអ្នកគាំទ្រជាច្រើនតែងតែចូលទស្សនាការប្រកួតរបស់គេ។

យ៉ាងណាមិញ កាលពីយប់មិញ សុវណ្ណនាថ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលក្រោយគេបានបង្ហោះរូបភាព Pre-Wedding ជាមួយនិងគូស្នេហ៍ ដោយបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងការថតបែបកីឡាបាល់ទះ មើលទៅសមគ្នាយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រមើលហើយ សរសើរដល់គូស្នេហ៍ផ្អែមល្ហែមមួយគូនេះ ព្រមទាំងចូលរួមត្រេកអរ ដល់ពិធីមង្គលការនាពេលខាងមុខនេះផងដែរ៕

ចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

សុវណ្ណនាថ
សុវណ្ណនាថ
សុវណ្ណនាថ និងគូស្នេហ៍
សុវណ្ណនាថ និងគូស្នេហ៍
សុវណ្ណនាថ និងគូស្នេហ៍
សុវណ្ណនាថ និងគូស្នេហ៍
សុវណ្ណនាថ និងគូស្នេហ៍
សុវណ្ណនាថ និងគូស្នេហ៍
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T