កប់ស៊េរី! មាស សុខសោភា លេងម៉ូតសក់ថ្មីមួយនេះ ឈ្នះអស់មាសត្រូវ ប្រចាំឆ្នាំ២០២០!

//s5.kh1.co/81/810cb4d72ae38029a9b584b123cd5149cc6ae4e0.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទោះបច្ចុប្បន្ន មាស សុខសោភា មានវ័យ៣០ប្លាយទៅហើយក្តី ប៉ុន្តែនាងនៅតែទាន់សម័យចូលចិត្តលេងការតុបតែងខ្លួន ក៏ដូចជាម៉ូតសក់ថ្មីៗប្លែកៗផងដែរ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀងស្រីជើងចាស់វស្សា មាស សុខសោភា បានពញ្ញាក់អារម្មណ៍ហ្វេនៗជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងស្ទាយ៍ម៉ូតសក់ប្លែកភ្នែកថ្មីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងស្រីសម្លេងក្រអួនក្រអៅរូបនេះ បានធ្វើការបង្ហោះនូវរូបថតមិនប៉ុន្មានសន្លឹក នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន បង្ហាញពីម៉ូតប្លែកថ្មីប្រចាំដើមឆ្នាំ២០២០នេះ ដោយនាងបានលេងនូវម៉ូតសក់ក្រងញឹកជាប់គ្នាជាច្រើនសរសៃ មានភាពស្មុគស្មាញច្រើន និងបានគួចចេញជាម៉ូតសក់មួយដ៏ទាក់ទាញប្លែកភ្នែក និងជាម៉ូតដែលពិបាកនឹងធ្វើផងដែរ។  

គួរឲ្យដឹងថា បើទោះបីជាបច្ចុប្បន្នកញ្ញា មាស សុខសោភា មិនសូវជាបានចេញនូវចម្រៀងថ្មីៗនេះជាញឹកញាប់យ៉ាងណាក្តី ប៉ុន្តែនាងក៏បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ទៅលើស្ទាយ៍តុបតែងខ្លួនរបស់នាង ក៏ដូចជាជីវិតប្រចាំថ្ងៃរបស់នាង តាមរយៈការបង្ហាញរូបថតនានាផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T