ប្លែកមែន! ធ្លាប់តែឃើញរទេះ អូសដោយសត្វគោនិងសេះ ប៉ុន្តែពេលនេះ គេបានបង្កើត រទេះឆ្កែយន្តម្ដង (មានវីដេអូ)

//s5.kh1.co/77/77b635d2972c493799e79275f72826c168c647cc.jpg
បច្ចេកវិទ្យា

 ១៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឆ្កែយន្តនេះ ពិតជាមានសមត្ថភាពខ្លាំង ដែលអាចអូសរទេះ និងមនុស្សនៅពីលើនោះបាន។

អាមេរិក៖ នាពេលថ្មីៗនេះ​ ក្រុមហ៊ុន Boston Dynamics បានជ្រើសរើសលោក Adam Savage ដែលជាអតីតពិធីករនៃកម្មវិធី MythBusters ដើម្បីពិសោធន៍ជាមួយឆ្កែយន្តមួយគ្រឿង ដែលមានឈ្មោះថា SpotMini និងដើម្បីមើលថាតើ ឆ្កែយន្តនេះអាចមានសមត្ថភាពដល់កម្រិតណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីមុន ឆ្កែយន្ត Spot បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរបស់ប៉ូលិស ស្ដីពីឧបសគ្គផ្សេងៗ ដោយជោគជ័យ ហើយឥឡូវនេះ វាបានបង្កើន នូវសមត្ថភាពថ្មីមួយ គឺជាអ្នកអូសរទេះ។ ជាទូទៅ រទេះសម្រាប់ដឹកអ្នកដំណើរ អាចមានកង់ពីរឬបី ហើយអូសដោយសត្វពាហនៈ ប៉ុន្តែក្នុងករណីមួយនេះ វាត្រូវបានអូសដោយឆ្កែយន្តមួយគ្រឿង។

រទេះសម្រាប់ដឹកអ្នកដំណើរប្រភេទនេះ​ ត្រូវបានគេប្រើដំបូង នៅចុងទសវត្សឆ្នាំ១៨០០។ ដោយសារតែបច្ចេកវិទ្យា មានការរីកចម្រើន លោក Savage បានច្នៃរទេះមួយ ដើម្បីឲ្យឆ្កែយន្តមួយនេះ ធ្វើការអូស។ ឆ្កែយន្តមួយនេះមានជើងបួន និងមានទម្ងន់ ចន្លោះពី២៥ទៅ៣០គីឡូក្រាម និងអាចផ្ទុកទម្ងន់ នៅពីលើវា បាន១៤គីឡូក្រាម។ SpotMini ដំណើរការដោយថាមពលអគ្គិសនីទាំងស្រុង ហើយអាចរត់បានរយៈពេល៩០នាទី បន្ទាប់ពីថ្មសាកពេញ។

បើគិតពីទម្ងន់របស់លោក Savage និងរទេះមួយនេះ គឺមិនស្រាលប៉ុន្មាននោះទេ ប៉ុន្តែវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ នៅពេលបានឃើញ Spot អាចអូសរទេះ តាមបណ្ដោយផ្លូវក្រាលកៅស៊ូ និងអាចឡើងទីជម្រាល ក្នុងពេលតែមួយ៕

រូបភាព៖

https://s5.kh1.co/__image/w=650,h=434,q=100/48/48712cb5f029f9074c4c79c58c011e8c138406a0.jpg
https://s5.kh1.co/__image/w=650,h=395,q=100/77/77b635d2972c493799e79275f72826c168c647cc.jpg
https://s5.kh1.co/__image/w=650,h=366,q=100/d6/d6e844fa79b8a75150d998a6cf62610aa4ec035a.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T