ពិតជាមានទំនួលខុសត្រូវខ្ពស់មែន! ក្រោយ Man City ជួបបញ្ហា Pep បានចេញមកនិយាយទល់មុខកូនក្រុមរបស់លោកយ៉ាងដូច្នេះថា…

//s5.kh1.co/27/2723d5b4effd54cfb120fd17aa0b5951a6724c00.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

​លោក Pep បាននិយាយថា លោកនឹងមិនដើរចេញពី Man City ទេ បើទោះត្រូវកាត់ទៅលេង ​League Two ក៏ដោយ

អង់គ្លេស៖ បន្ទាប់ពីក្លិប Manchester City ត្រូវទទួលពិន័យមិនឲ្យចូលប្រកួតក្របខណ្ឌ Champions League  រយៈពេល២ឆ្នាំ អ្នកចាត់ការទូទៅក្រុមមេឃខៀវ លោក Pep Guardiola បានចេញមកសន្យាចំពោះកូនក្រុមរបស់លោកថា លោកនឹងមិនចាកចេញទៅណាចោលពួកគេនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Pep Guardiola
  លោក Pep Guardiola

ក្លិបជើងឯក Premier League រដូវកាលមុនត្រូវបាន UEFA ថ្កោលទោសមិនឲ្យចូលប្រកួតក្នុងពានរង្វាន់ទ្វីបអឺរ៉ុបទាំងឡាយណាដែលរៀបចំដោយ UEFA រយៈពេល២ឆ្នាំ​ និង​​ពិន័យជាប្រាក់ ​២៥​លាន​ផោន​ ក្រោយរកឃើញថា បានប្រព្រឹត្តិល្មើសនឹងច្បាប់ តុល្យភាពហិរញ្ញវត្ថុ (Financial Fair Play) រវាងឆ្នាំ២០១២ និងឆ្នាំ២០១៦ ។

លើសពីនេះទៅទៀត ខាងសមាគមន៍បាល់ទាត់ប្រទេសអង់គ្លស (FA) ក៏កំពុងបើកការស៊ើបអង្កេតទៅលើករណីខាងលើផងដែរ ប្រសិនបើរកឃើញទោសកំហុសរបស់​ Man City មែន នោះក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីអារ៉ាប់នេះអាចនឹងត្រូវទម្លាក់ទៅលីគលំដាប់ទី៤របស់អង់គ្លេស។

យោងតាមការចុះផ្សាយរបស់កាសែត The Sun គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយបា្រប់កីឡាកររបស់លោកនៅជំរុំហ្វឹកហាត់ យ៉ាងដូច្នេះថា៖

  លោក Pep Guardiola
  លោក Pep Guardiola

ទោះបីជាយើត្រូវទៅលេងនៅលីគណាក៏ដោយ ក៏ខ្ញុំនៅទីនេះ។ ហើយបើពួកគេទម្លាក់យើងទៅលេងនៅលីគ League Two ក៏ខ្ញុំនឹងបន្តនៅទីនេះដែរ។ នេះគឺជាពេលវេលា ដែលយើងត្រូវរួបរួមគ្នា នៅជាមួយគ្នា៕

  លោក Pep Guardiola

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T