សូមសរសើរ! សារ៉ាយ សក្ខណា ពូកែថែកូនណាស់ កូនកាន់តែធំកាន់តែសុភាពរមទម គួរឲ្យស្រលាញ់

//s5.kh1.co/24/247f35474600b28b20010e8185c1147a02b83f67.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពិតជាមិនសរសើរមិនបាន សារ៉ាយ សក្ខណា មិនត្រឹមតែជាតារាសម្តែងស្រីឆ្នើមតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងជាអ្នកម្តាយល្អគួរយកគំរូតាម ពូកែមើលថែកូនស្រីថែមទៀតផង។

ភ្នំពេញ៖ បើគិតទៅរយៈពេលជាច្រើនឆ្នាំហើយ ដែលតារាសម្តែងស្រី សារ៉ាយ សក្ខណា សម្រាកពីសិល្បៈ ដើម្បីចំណាយពេលមើលថែគ្រួសារ ជាពិសេសគឺមើលថែកូនស្រីដំបូងដ៏គួរឲ្យស្រលាញ់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ចាប់តាំងពីរៀបការរួចមក អ្នកនាង សារ៉ាយ សក្ខណា បានទៅរស់នៅឯសហរដ្ឋអាមេរិក ជាមួយស្វាមីអនិកជនរបស់នាង ហើយបច្ចុប្បន្ននេះ នាងក៏ទទួលបានចំណងដៃកូនពីរនាក់ ដោយម្នាក់ជាកូនស្រីកំពុងតែលូតលាស់ធំធាត់ និងម្នាក់ទៀតកំពុងតែពពោះផងដែរ។

https://s5.kh1.co/__image/w=650,h=867,q=100/be/be53512f71eb25ecfd7b427bb054a1eb30356f81.jpg

ដោយឡែក ក្នុងនោះយើងសង្កេតឃើញថា អ្នកនាង សារ៉ាយ សក្ខណា មិនត្រឹមតែជាតារាសម្តែងពោរពេញទៅដោយទេពកោល្យ នៅក្នុងវិថីសិល្បៈតែប៉ុណ្ណោះនោះទេ ប៉ុន្តែនៅក្នុងជីវិតពិត នាងក៏ថែមទាំងជាភរិយា និងជាអ្នកម្តាយមួយរូបដ៏ល្អប្រពៃគួរយកគំរូតាមថែមទៀតផង។ ជាក់ស្តែង មកមើលកូនស្រីដំបូងរបស់នាង ដែលមានឈ្មោះថា Mataysia ឯណេះយើងឃើញថា រាល់ការតុបតែងខ្លួនតាំងពីក្បាលរហូតដល់ចុងជើង សារ៉ាយ សក្ខណា បានរៀបចំឲ្យកូនរបស់នាង បានយ៉ាងស្រស់ស្អាតរៀបរយគួរឲ្យស្រលាញ់ និងបានបង្ហាត់បង្រៀនពីចរិកអាកប្បកិរិយាសម្តីសម្តៅដល់កូនស្រី ប្រកបទៅដោយភាពរមទម សុភាពរាបសារ និងចេះគោរពចាស់ទុំថែមទៀតផង។

យ៉ាងណាមិញ ដូចជារូបថតមិនប៉ុន្មានសន្លឹកខាងក្រោមនេះ សារ៉ាយ សក្ខណា បានរៀបចំតុបតែងខ្លួនកូនស្រីរបស់នាង ដើម្បីទៅវត្តធ្វើបុណ្យ បានយ៉ាងស្រស់ស្អាតសាកសមជានារីខ្មែរពិតៗ ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយកាត់តាមម្តាយតែម្តង៕

សារ៉ាយ សក្ខណា និងកូនស្រី
សារ៉ាយ សក្ខណា និងកូនស្រី
សារ៉ាយ សក្ខណា និងកូនស្រី
សារ៉ាយ សក្ខណា និងកូនស្រី
សារ៉ាយ សក្ខណា ជាមួយស្វាមី និងកូនស្រី 
សារ៉ាយ សក្ខណា ជាមួយស្វាមី និងកូនស្រី 
សារ៉ាយ សក្ខណា និងកូនស្រី
សារ៉ាយ សក្ខណា និងកូនស្រី
កូនស្រី របស់សារ៉ាយ សក្ខណា 
កូនស្រី របស់សារ៉ាយ សក្ខណា 
កូនស្រី របស់សារ៉ាយ សក្ខណា 
កូនស្រី របស់សារ៉ាយ សក្ខណា 
កូនស្រី របស់សារ៉ាយ សក្ខណា 
កូនស្រី របស់សារ៉ាយ សក្ខណា 
កូនស្រី របស់សារ៉ាយ សក្ខណា ទៅវត្តធ្វើបុណ្យ 
កូនស្រី របស់សារ៉ាយ សក្ខណា ទៅវត្តធ្វើបុណ្យ 
កូនស្រី របស់សារ៉ាយ សក្ខណា ទៅវត្តធ្វើបុណ្យ 
កូនស្រី របស់សារ៉ាយ សក្ខណា ទៅវត្តធ្វើបុណ្យ 
កូនស្រី របស់សារ៉ាយ សក្ខណា ទៅវត្តធ្វើបុណ្យ 
កូនស្រី របស់សារ៉ាយ សក្ខណា ទៅវត្តធ្វើបុណ្យ 
កូនស្រី របស់សារ៉ាយ សក្ខណា ទៅវត្តធ្វើបុណ្យ 
កូនស្រី របស់សារ៉ាយ សក្ខណា ទៅវត្តធ្វើបុណ្យ 
សារ៉ាយ សក្ខណា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T