ស្ងាត់មុខយូរ! លេចមុខកម្លោះសង្ហា យឹម ណារ៉ា ដល់ប្រទេសអូស្ត្រាលី

//s5.kh1.co/96/96807b60a917561977f5aa222107653cbf0daf41.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនត្រឹមជាតារាល្បីនោះទេ តែលោក យឹម ណារ៉ា រូបលោកក៏មានជំនួញផ្ទាល់ខ្លួន ពេលនេះ លោកបានធ្វើដំណើរកម្សាន្តទៅដល់ប្រទេស អូស្ត្រាលី។

អូស្ត្រាលី៖ ប្រិយមិត្តប្រាកដជាបានស្គាល់កម្លោះសង្ហា លោក យឹម ណារ៉ា ដែលលោកជាតារាសម្ដែង និង ជាពិធីករមួយរូបដែលកំពុងមានប្រជាប្រិយភាព ក្រៅពីការងារសិល្បៈយើងបានដឹងថាលោកក៏មានជំនួញក្នុងដៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងមិញ តារាសម្ដែងសាច់សខ្ចីរូបនេះ តែងតែធ្វើឲ្យហ្វេនៗចូលចិត្ត និងស្រលាញ់លោក ជាមួយការសម្ដែង ក៏ដូចជាធ្វើជាពិធីករ។ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ លោកហាក់ជាមិនសូវលេចមុខនៅក្នុងការថតខ្សែភាពយន្ត ក៏ដូចជានៅក្នុង MV បទចម្រៀងដូចពេលមុនៗសោះឡើយ។

បើងាកមកនិយាយពីរូបសម្បត្តិរបស់លោកវិញ យើងបានឃើញហើយថា លោកពិតជាមានភាពសង្ហា បូករួមនិងការតុបតែងខ្លួន សង្ហាមិនចាញ់មិនណយនោះទេ ទោះបច្ចុប្បន្នលោកមានវ័យកាន់តែច្រើនបែបណាក្តី។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោកបានធ្វើដំណើរកម្សាន្តទៅប្រទេស អូស្ត្រាលី ក្រោយទំនេរដៃពីការងារ តែនៅក្នុងនោះហ្វេនជាច្រើនពិតជាចាប់អារម្មណ៍ខ្លាំង ទៅលើការតែងខ្លួនរបស់លោក ដែលមើលទៅតាមរូបភាពលោកពិតជាសង្ហា ការស្លៀកពាក់ក៏មើលទៅស៊ីវិល័យគួរឲ្យសរសើរ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានបង្ហាញ ភាពរីករាយជាមួយដំណើរកម្សាន្តលើកនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
  លោក យឹម ណារ៉ា
យឹម​ណារ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T