ចិនមានសង្ឃឹមហើយ! ថ្នាំប្រឆាំងនឹងជម្ងឺគ្រុនចាញ់​មានប្រសិទ្ធ​ភាពក្នុងការព្យាបាលជម្ងឺដែលបង្កឡើងដោយ COVID-19

//s5.kh1.co/3e/3e9ce63cfad5cb532eef4322cae019419bed920c.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ប្រទេសចិន៖ ក្រុមអ្នកជំនាញចិនបាននិយាយនៅ ថ្ងៃចន្ទនេះថា ដោយផ្អែកលើលទ្ធផលនៃការព្យាបាលសាកល្បងបានបញ្ជាក់ថា ថ្នាំក្លូរ៉ូគីនផូស្វាតដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់មានឥទ្ធិពលយ៉ាងជាក់លាក់ទៅលើជំងឺដែលបង្កដោយវីរុសកូរ៉ូណា (COVID-19)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=353,q=100/de/de9f4ae47021120e01aa6437ff15178a50c32a39.jpg

លោក Sun Yanrong អនុប្រធានមជ្ឈមណ្ឌលជាតិអភិវឌ្ឍន៍ជីវបច្ចេកវិទ្យាចិនដែលចំណុះឲ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកជំនាញបានណែនាំជាផ្លូវការក្នុងការដាក់បញ្ចូលឱសថប្រភេទនេះក្នុងការណែនាំឲ្យប្រើប្រាស់ក្នុងការព្យាបាលបន្ទាប់ និងត្រូវបានអនុវត្តការសាកល្បងផ្នែកវេជ្ជសាស្ត្រឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

https://s5.kh1.co/__image/w=500,h=300,q=100/b2/b23b4fb40bc804ddd9f541f8252924b4ec29cc53.jpeg

ប្រភព: ទីភ្នាក់ងារសារព័ត៌មាន Xinhua

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T